ព័ត៌មាន

ធានាសុវត្ថិភាពរូបិយវត្ថុ សុវត្ថិភាពប្រព័ន្ធ និងការទូទាត់ធនាគារយ៉ាងរលូនក្នុង​គ្រប់ស្ថានភាព

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវិភាគអំពីស្ថានភាពក្នុងស្រុក និងអន្តរជាតិ កត្តាដែលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ច សហគ្រាស និងធនាគារ និងតម្លៃនៃរូបិយប័ណ្ណវៀតណាមក្នុងឆ្នាំ ២០២២។

 

នាព្រឹកថ្ងៃទី ២៨ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២២ និងអនុវត្តន៍ភារកិច្ចធនាគារឆ្នាំ ២០២៣ ដែលរៀបចំដោយធនាគាររដ្ឋវៀតណាម។ សន្និសីទនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវិភាគអំពីស្ថានភាពក្នុងស្រុក និងអន្តរជាតិ កត្តាដែលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ច សហគ្រាស និងធនាគារ និងតម្លៃនៃរូបិយប័ណ្ណវៀតណាមក្នុងឆ្នាំ ២០២២។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងឆ្នាំ ២០២៣  តាមការព្យាករណ៍បានឲ្យដឹងថា ស្ថានភាពក្នុងប្រទេសមានទាំងអំណោយផល ឱកាស និងការលំបាកដែលប្រទាក់ក្រឡាគ្នាដោយដាក់ចេញបញ្ហាសាកល្បងជាច្រើនសម្រាប់ការសម្របសម្រួលគោលនយោបាយ រូបិយវត្ថុក្នុងឆ្នាំ ២០២៣៖ “គោលដៅខ្ពស់បំផុតក្នុងឆ្នាំ ២០២៣ សម្រាប់ធនាគារ និងឆ្នាំបន្តបន្ទាប់គឺធានាសុវត្ថិភាពរូបិយវត្ថុ សុវត្ថិភាពប្រព័ន្ធ និងធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន សហគ្រាស និងម្ចាស់កម្មវត្ថុពាក់ព័ន្ធនានា។ ទន្ទឹមនឹងនេះ ធានាការទូទាត់យ៉ាងរលូនក្នុងគ្រប់ករណីផងដែរ”។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យផ្នែកធនាគារចាំបាច់ត្រូវម្ចាស់ការ សហការយ៉ាងសកម្ម និងសមាហរណកម្មអន្តរជាតិលើវិស័យរូបិយប័ណ្ណ និងធនាគារ ព្រមទាំង ទាញយកការគាំទ្រពីបណ្តាប្រទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមក្នុងឆាកអន្តរជាតិផងដែរ៕

top