ព័ត៌មាន

ធានាសុវត្ថិភាពនិងសន្តិសុខជាដាចខាតក្នុងសប្ដាហ៍សន្និសីទកំពូល APEC 2017

 ធានាសុវត្ថិភាពនិងសន្តិសុខជាដាចខាតក្នុងសប្ដាហ៍សន្និសីទកំពូល APEC 2017

នាថ្ងៃទី១៨ ខែមិនា​ ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ប្រធានរ​ដ្ឋវៀតណាម លោក Tran Da​i Quang បានជួបធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំក្រសួង​នគរបាល ​ក្រសួងការពារ​ជាតិ ​និង​ស្ថាប័នទាក់​ទិន​នានា ​ស្ដីអំពីការ​ងារ​ធានា​សន្តិសុខ​ សុវត្ថិភាព​សំរាប់សប្ដាហ៍ជាន់ខ្ពស់ ​APEC ២០១៧។ប្រធានរដ្ឋបានលើក​ច្បាស់ថា៖  ស​ប្ដាហ៍ ​ជាន់ខ្ពស់​ APEC ​លើកទី២៥ ​នឹងប្រព្រឹត្តទៅនៅទីក្រុងDa ​Nang ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី​ ១១ ខែ​វិច្ឆកា នេះ​ជាព្រឹត្តិការណ៍​សំខាន់​បំផុ​តក្នុង​ឆ្នាំ APEC ២០១៧ ​ដោយមានការ​ចូលរួម​របស់​បណ្ដា​អ្នកប្រមុខ​រដ្ឋ ប្រធាន​គណៈប្រតិភូនៃខឿ​នសេដ្ឋកិច្ច​​សមាជិកចំនួន២១។ដើម្បីធានា​សន្តិសុខ និងសុវត្ថិ ភាពជាដាច់ខាតក្នុង​សប្ដាហ៍ជាន់ខ្ពស់ AP​EC ​២០១៧ ​ប្រធានរដ្ឋបាន​ស្នើអោយក្រសួង​នគរបាល​ក្រសួងការពារ​ជាតិ ​និងគ្រប់ក្រសួង​ស្ថាប័ន និង​តំបន់ទាក់​ទិន​នានា​ត្រូវពិនិត្យឡើង​វិញ បំពេញបន្ថែម និងសុក្រិតផែន​ការការពារសប្ដាហ៍ជាន់​ខ្ពស់ APEC​ ២០១៧​ នៅទី​ក្រុង​ Da Nang។ ទន្ទឹមនឹ​ងនោះកសាង​និងសម្រេចផែន​ការការពារ​គណៈប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​នៅទីក្រុង Da Nang រដ្ឋធានីហាណូយ ទីក្រុងហូជីមិ​ញ និងតំបន់មួយចំនួន​ទៀត៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top