ព័ត៌មាន

ធានាសកម្មភាពអន្តោប្រវេសន៍សម្រាប់ភ្ញៀវទេសចរក្នុងឱកាសបុណ្យតេត

ក្នុងថ្ងៃដំបូងនៃរដូវកាលសម្រកបុណ្យតេតប្រពៃណី ឆ្នាំម្សាញ់សប្តស័ក ២០២៥ សកម្មភាពឆ្លងដែនតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai បានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សនិងរលូន។

ប្រជាជនភាគច្រើនទាំងសង្ខាង ទៅលេងសាច់ញាតិ ឬមិត្តភ័ក្តិ របស់គ្នាទៅវិញទៅមក ហើយភ្ញៀវទេសចរវៀតណាមមួយចំនួនដែលធ្វើដំណើរទៅកាន់ប្រទេសចិន និងភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសវៀតណាមក្នុងឱកាសបុណ្យតេតប្រពៃណី។

លោកវរសេនីយ៍ត្រី Do Tuan Anh នាយរងប៉ុស្តិ៍នៃច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai បានឲ្យដឹងថា កងទ័ពការពារព្រំដែននិងកងកម្លាំងមុខងារផ្សេងទៀតនៅច្រកទ្វារព្រំដែនបានបង្កើនចំនួនកងទ័ពរហូតដល់អតិបរមា ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ និងជួយឧបត្ថម្ភប្រជាជននិងអ្នកទេសចរឆ្លងដែន។  នៅប៉ុន្មានថ្ងៃគៀកបុណ្យតេត ប្រជាជននិងអ្នកទេសចរប្រមាណពី ៣.០០០ ទៅ ៤.០០០ នាក់បានឆ្លងដែន តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai។  តាមការព្យាករណ៍ ចាប់ពីថ្ងៃទី២នៃបុណ្យតេត ចំនួនអ្នកឆ្លងដែននឹងកើនឡើងដែរ៕


top