ព័ត៌មាន

ធានាល្បឿនអនុវត្តគំរោងការណ៍សំអាតជាតិគីមីពុល Dioxin នៅព្រលានយន្តហោះ Da Nang


ធានាល្បឿនអនុវត្តគំរោងការណ៍សំអាតជាតិគីមីពុល Dioxin នៅព្រលានយន្តហោះ Da Nang

នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ​Ngo  Xuan Lich បានទៅត្រួតពិនិត្យ​ដំណើការនៅការដ្ឋាន៖គំរោងការណ៍សំអាត​ជាតិគីមីពុល Dioxin នៅព្រលានយន្តហោះ Da Nang និងជួបធ្វើការជាមួយ​ស្ថាប័ន​មានសមត្ថកិច្ចនានាអំពីដំណើការអនុវត្តគំរោងការណ៍។

គំរោងការណ៍នេះដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក និងកងទ័ពជើងអាកាស ក្រសួងការពារជាតិ​វៀត​ណាម​រួមសហការអនុវត្ត។ គោលដៅរបស់​គំរោងការណ៍គឺសំអាតផ្ទៃដី ៩ ហ្មឺន m3 និង ភក់ដែលត្រូវ​បំពុលដោយជាតិគីមីពុល Dioxin តាមបទដ្ឋាន ដោយរដ្ឋាភិបាលវៀតណាមកំណត់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top