ព័ត៌មាន

ធានានូវផលប្រយោជន៍អតិបរិមារបស់វៀតណាមនៅពេលអនុវត្តកិច្ចព្រមព្រៀង EVIPA

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានអះអាងថា ការបង្កើតសេចក្តីសម្រេចចិត្ត ត្រូវធានានូវផលប្រយោជន៍ជាអតិបរមារបស់វៀតណាមនៅពេលអនុវត្ត ជៀសវាងការបើកទូលាយកិច្ចសន្យាចំពោះអ្នកដែលមិនស្ថិតក្នុងវិសាលភាព កែ សម្រូលនៃកិច្ចព្រមព្រៀង។
 

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung (រូបថតៈ TTXVN)



នារសៀលថ្ងៃទី ២២ ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាវៀត ណាមនីតិកាលទី ១៤ បាន បើកកិច្ចប្រជុំអចិន្រ្តៃយ៍ដើម្បីផ្ទៀងផ្ទាត់សេចក្តីស្នើ របស់រដ្ឋាភិបាលចំពោះសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋ សភាស្តីពីយុន្តការ ទទួលស្គាល់និងការអនុវត្ត នៅក្នុងប្រទេសវៀតណាមនូវសេចក្តីសម្រេចរបស់ស្ថាប័នទទួលបន្ទុកដោះស្រាយវិវាទវិនិយោគ អនុលោមតាមកិច្ចព្រមព្រៀងការពារការវិនិយោគរវាងប្រទេសវៀតណាមនិងសហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិកសហភាពអឺរ៉ុបទៀតផង (កិច្ចព្រមព្រៀង EVIPA)។ សេចក្តីស្នើបានបញ្ជាក់ថា៖ សេចក្តីសម្រេចនេះ មានគោលបំណងអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយរបស់វៀតណាមលើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងដើម្បីរួមចំណែកធ្វើឱ្យល្អឥតខ្ចោះ ប្រកបដោយប្រសិទ្ធភាព នៃការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាម លើកិច្ចការពារវិនិយោគស្របតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ។

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានអះអាងថា ការបង្កើត សេចក្តីសម្រេចចិត្ត ត្រូវធានានូវផលប្រយោជន៍ជាអតិបរមារបស់វៀតណាមនៅពេលអនុវត្ត ជៀសវាងការបើកទូលាយកិច្ចសន្យាចំពោះអ្នកដែលមិនស្ថិតក្នុងវិសាលភាព កែសម្រូលនៃកិច្ចព្រមព្រៀង។ ចំពោះបរិយាកាសវិនិយោគអាជីវកម្មវិញ ការចេញសេចក្តីសម្រេចចិត្តនឹងបង្កើតក្របខ័ណ្ឌច្បាប់ពេញលេញមានប្រសិទ្ធភាពក្នុងការគាំពារសកម្មភាពវិនិយោគរបស់ EU នៅវៀតណាមនិងផ្ទុយមកវិញ។ ដោយហេតុនេះ ពង្រឹងទំនុកចិត្តរបស់អាជីវកម្មក្នុងការកែលំអនិងលើកកម្ពស់ការប្រ កួតប្រជែងបរិយាកាសវិនិយោគនិងធ្វើអាជីវកម្ម៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម


top