ព័ត៌មាន

ធានាការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យសម្រាប់បម្រើការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩

ក្រសួងសុខាភិបាល បានស្នើឲ្យអង្គភាពនានា រក្សាស្ថិរភាពប្រតិបត្តិការផលិតកម្ម អាជីវកម្ម ត្រៀមរៀបចំផែនការនិងវិធានការដើម្បីធានាប្រភពផ្គត់ផ្គង់ដោយឈរលើគោលការណ៍ធានាគុណភាពផលិតផល។
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា នៅចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញនៃជម្ងឺរាតត្បាតកូវីដ-១៩ តម្រូវការប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្ដ (ឧបករណ៍តេស្តរកវីរុស SARS-CoV-2, ឧបករណ៍វាស់អុកស៊ីហ្សែនក្នុងឈាម SpO2…) កំពុងកើនឡើងខ្ពស់ ដែលញ៉ាំងឲ្យខ្វះការផ្គត់ផ្គង់ ក្រសួងសុខាភិបាលបានផ្ញើឯកសារទៅកាន់បណ្ដាអង្គភាពផលិតកម្ម អាជីវកម្ម និងនាំចូលឧបករណ៍បរិក្ខារពេទ្យ ស្តីពីការធានាការផ្គត់ផ្គង់ឧបករណ៍បរិក្ខារពេទ្យសម្រាប់បម្រើការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩។

តាមនោះ ក្រសួងសុខាភិបាល បានស្នើឲ្យអង្គភាពនានា រក្សាស្ថិរភាពប្រតិបត្តិការផលិតកម្ម អាជីវកម្ម ត្រៀមរៀបចំផែនការនិងវិធានការដើម្បីធានាប្រភពផ្គត់ផ្គង់ដោយឈរលើគោលការណ៍ធានាគុណភាពផលិតផល; ព្រមទាំងម្ចាស់ការ ស្វែងរកប្រភពវត្ថុធាតុដើម ដើម្បីបម្រើដល់ការផលិត ក៏ដូចជាប្រភពនាំចូលឧបករណ៍បរិក្ខារពេទ្យសម្រាប់បង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ផងដែរ៕


top