ព័ត៌មាន

ធរនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចសកលលោកនឹងថុយចះនៅក្នុងឆ្នាំ២០១៩


 ធរនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចសកលលោកនឹងថុយចះនៅក្នុងឆ្នាំ២០១៩
 

យោងតាម​របាយការណ៍អំពីយថាទស្សន៍នៃសេដ្ឋកិច្ចសកលលោកដែលប្រកាសដោយធរនាគារពិភពលោក (WB) ​កាល​ពីថ្ងៃទី ៤ ខែមិថុនា ថាការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកលលោកនាឆ្នាំនេះ នឹង​ថយ​ចុះនៅ​កំរិត​ ២,៦ % ​ក្នុងបរិបទ​ដែលពិភពលោក​ត្រូវប្រឈម​មុខនឹង​រាល់ការ​ជម្លោះពាណិជ្ជកម្ម​យ៉ាងតា​នតឹង​រវាងខឿន​សេដ្ឋ​កិច្ចធំៗ ហើយការវិនិយោគនិងកិ​ត្យានុភាពនៅលើ​សកលលោកក៏ថយ​ចុះផងដែរ។

ក្នុង​ពេលនោះ កំណើននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនៅឆ្នាំ២០១៩ ប្រហែល​ជាទាប​ជាង​កំរិត​កំណើន​ ៣% នាឆ្នាំ ២០១៨។ WB ក៏បានព្យាករណ៍កំណើនសេដ្ឋកិច្ចសកលលោកឆ្នាំ២០២០ នៅកំ​រិត ២,៧ % សម្បី​តែអាចថយចុះនៅកំរិត ១,៧% ប្រសិនបើភាពតានតឹងពាណិជ្ជកម្មនៅតែកើនឡើង ។ ទន្ទឹមនឹង​នេះទំហំ​ពាណិជ្ជកម្មសកលលោកទំនងជាងនឹងថយចុះ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top