តម្រូវការក្នុងប្រទេសកើនឡើង វិស័យទេសចរណ៍មានកំណើនឡើងវិញ ប្រតិបត្តិការផ្ទេរប្រាក់កើនឡើង លក្ខខណ្ឌហិរញ្ញវត្ថុត្រូវបានកែលម្អ។
កំពង់ផែដឹកទំនិញនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។ រូបថត៖ AFP/TTXVN
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២០ ខែកញ្ញា)
បានប្រកាសពីការព្យាករណ៍សេដ្ឋកិច្ចថ្មីសម្រាប់តំបន់អាស៊ី។ យោងតាមការព្យាករណ៍របស់ ADB
បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចក្នុងតំបន់នឹងថយចុះបន្តិចនៅឆ្នាំនេះ
ប៉ុន្តែនឹងកើនឡើងបន្តិចនៅឆ្នាំ ២០២៤។
នៅក្នុងរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចក្នុងតំបន់ដែលបានធ្វើបច្ចុប្បន្នភាព
បានប្រកាសកាលពីថ្ងៃទី ២០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃថា ក្នុងឆមាសទីមួយនៃឆ្នាំនេះអាស៊ី
នឹងនៅតែរក្សាបាននូវអត្រាកំណើនរបស់ខ្លួនដោយសារកត្តាដូចដូចជា៖ តម្រូវការក្នុងប្រទេសកើនឡើង
វិស័យទេសចរណ៍មានកំណើនឡើងវិញ ប្រតិបត្តិការផ្ទេរប្រាក់កើនឡើង
លក្ខខណ្ឌហិរញ្ញវត្ថុត្រូវបានកែលម្អ។ទោះជាយ៉ាងណាក៏ដោយ
បើតាមប្រធានសេដ្ឋកិច្ចវិទូរបស់ ADB លោក Albert Park បានឲ្យដឹងថា ក្នុងឆមាសទីពីរឆ្នាំនេះ
កំណើនសេដ្ឋកិច្ចអាស៊ីប្រឈមមុខនឹងបញ្ហាជាច្រើន។
ទីមួយគឺតម្រូវការពិភពលោកមានភាពអាប់អួរ ធ្វើឱ្យការនាំចេញធ្លាក់ចុះ។
បន្ទាប់មកគឺហានិភ័យស្ថិរភាពហិរញ្ញវត្ថុទាក់ទងនឹងការដែលខឿនសេដ្ឋកិច្ចធំៗនៅលើពិភពលោកបានបង្កើនអត្រាការប្រាក់។
លើសពីនេះ ផលវិបាកនៃបាតុភូត El Nino និងអស្ថិរភាពភូមិសាស្ត្រនយោបាយមួយចំនួនក្នុងពិភពលោកក៏អាចជះឥទ្ធិពលអវិជ្ជមានផងដែរ។
ដូច្នេះហើយ លោក Albert Park បានវាយតម្លៃថា
កំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំនេះនឹងទាបជាងការរំពឹងទុក៖ “កំណើនសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីត្រូវបានគេព្យាករថានឹងកើនឡើងពី
៤,៣ ភាគរយកាលពីឆ្នាំមុន ឡើងដល់ ៤,៧ ភាគរយនៅឆ្នាំនេះ។
នេះជាការថយចុះបន្តិចបើធៀបនឹងការព្យាកររបស់យើងកាលពីខែមេសាមុន (៤,៨%)ផងដែរ”៕