ព័ត៌មាន

ធនាគារវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍ

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំទ្វេភាគី រវាងទេសាភិបាលធនាគារនៃប្រទេសទាំងពីរកម្ពុជានិងវៀតណាម។

ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)

គណៈប្រតិភូថ្នាក់ដឹកនាំធនាគាររដ្ឋវៀតណាមដឹកនាំដោយទេសាភិបាលលោក Le Minh Hung បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំ ធនាគារជាតិកម្ពុជាដឹកនាំដោយទេសាភិបាលលោក ជា ចាន់តូ។ នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំធនាគារនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរមតិទៅវិញទៅមកស្ដីពីសភាពការណ៍សេដ្ឋកិច្ចសង្គម គោលនយោបាយរូបិយវត្ថុនិងសកម្មភាពឃ្លាំមើលធនាគារនៃប្រទេសនីមួយៗ ព្រមទាំងឯកភាពលើវិធានការ ដើម្បីជំរុញទំនាក់ទំនងរវាងធនាគារទាំងពីរអោយរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខផងដែរ។

នៅកិច្ចប្រជុំនេះ ទេសាភិបាលធនាគារជាតិកម្ពុជាលោក ជា ចាន់តូ បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ក៏ដូចជាកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតរវាងធនាគាររដ្ឋវៀតណាមនិងធនាគារជាតិកម្ពុជាក្នុងរយៈពេល​ច្រើនឆ្នាំកន្លងទៅ ដែលបានរួមចំណែកជួយអោយសេដ្ឋកិច្ចនៃប្រទេសទាំងពីរសម្រេច បានកំណើនប្រកបដោយស្ថិរភាព។ លោក ជា ចាន់តូ បានចាត់ទុកថា សកម្មភាពនៃធនាគារពាណិជ្ជកម្មភាគហ៊ុនរបស់វៀតណាមនៅកម្ពុជា បានបង្កើតបន្ថែម ប្រភពធនធានសំខាន់ដើម្បីជួយអោយសេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍយ៉ាងរឹងមាំ។

ចំណែកឯទេសាភិបាលធនាគាររដ្ឋវៀតណាមលោក Le Minh Hung បានសម្ដែងនូវគោលបំណងថា ភាគីទាំងពីរនឹងបន្តចែករំលែកមេរៀនជោគជ័យនិងបទពិសោធន៍ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីអនុវត្តអោយបានល្អថែមទៀតនូវភារកិច្ចនៃធនាគារនីមួយៗក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងមានការប្រកួតប្រជែងនិងការសាកល្បងថ្មីៗជាច្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top