អតិថិជននៅការិយាល័យកណ្តាលរបស់ Vietcombank (រូបថត៖ Tran Viet/TTXVN)
ថ្លែងមតិនៅសន្និសីទបូកសរុបសកម្មភាពធនាគារក្នុងរយៈពេល ៦ ខែដើមឆ្នាំ និង អនុវត្តភារកិច្ច ៦ ខែចុងឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៥ កក្កដា ទេសាភិបាលធនាគាជាតិលោកស្រី Nguyen Thi Hong បានឲ្យដឹងថា ធនាគារខិតខំកាត់បន្ថយអត្តាការប្រាក់ ០,៥%-១%; រក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅពេលដែលតម្លៃទំនិញកើនឡើង ផលិតកម្មក្នុងស្រុកពឹងផ្អែកខ្លាំងលើការនាំចូល ការគ្រប់គ្រងអតិផរណាជាមធ្យម ៤% ក្នុងបរិបទនៃអតិផរណាក្នុងពិភពលោកកើនឡើង សេដ្ឋកិច្ចមានការបើកចំហរទូលំទូលាយ ហានិភ័យនៃអតិផរណានាំចូលមានវត្តមានជាដើម។
ធនាគាររដ្ឋនឹងបន្តប្រតិបត្តិការយ៉ាងសកម្ម បត់បែន ស្របគ្នាជាមួយនឹងឧបករណ៍គោលនយោបាយរូបិយវត្ថុ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគោលនយោបាយសារពើពន្ធ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដើម្បីគ្រប់គ្រងអតិផរណា និងការសម្របខ្លួនទាន់ពេលវេលាទៅនឹងទីផ្សារជាតិនិងអន្តរជាតិ៕