ព័ត៌មាន

ធនាគាររដ្ឋវៀតណាមកាត់បន្ថយអត្រាការប្រាក់

នាថ្ងៃទី ១៦ ខែមីនា ធនាគាររដ្ឋវៀតណាមបានជូនដំណឹងអំពីការសម្រេចបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់។ យោងតាមធនាគាររដ្ឋបានឲ្យដឹងថាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (Covid-19) បានជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចលើពិភពលោក។
ធនាគាររដ្ឋវៀតណាមកាត់បន្ថយអត្រាការប្រាក់ - ảnh 1

 

ទីស្នាក់ការកណ្តាលនៃធរគាររដ្ឋវៀតណាម (រូបថត៖ Dantri)


ដើម្បីការពារហានិភ័យ នៃឱនភាពសេដ្ឋកិច្ចនោះ រដ្ឋាភិបាលជាច្រើនបានអនុវត្តគោលនយោបាយ ជំរុញសេដ្ឋកិច្ច និងធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ជាដើម។ រីឯនៅប្រទេសវៀតណាមវិញ នាយករដ្ឋមន្រ្តី  លោក Nguyen Xuan Phuc ក៏បានចេញសារាចរណែនាំស្តីពីការអនុវត្តភារកិច្ចនិងចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ព្រមទាំងធានាសន្តិសុខសង្គមនិងទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ។

ដើម្បីឲ្យសមស្របនឹងការវិវត្តន៍នៃម៉ាក្រូសេដ្ឋកិច្ច ទីផ្សារហិរញ្ញវត្ថុអន្តរជាតិនិងដោះស្រាយការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ធនាគាររដ្ឋវៀតណាមបានសម្រេចចិត្តធ្វើការកែសម្រួលអត្រាការប្រាក់តែម្តង៕

 

   តាម VOV5 - វិទ្យុសម្លេងវៀតណាម


top