ព័ត៌មាន

ធនាគារពិភពលោកសន្យារួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍ

WB នឹងបន្តរួមដំណើរជាមួយរដ្ឋា ភិបាលវៀតណាមក្នុងដំណើរអភិវឌ្ឍនាពេលខាងមុខ មិនត្រឹមតែក្នុងវិស័យហិរញ្ញវត្ថុ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រនានាដូចជា លើកកំពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ការឆ្លើយតបនឹងជំងឺរាតត្បាត និងការ សម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។
  នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh ទទួលជួបលោក Axel van Trotsenburg នាយកប្រតិបត្តិនៃធនាគារពិភពលោក (WB)។ (រូបថត៖ VOV)  

នារសៀលថ្ងៃទី១៨ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Axel van Trotsenburg នាយកប្រតិបត្តិនៃធនាគារពិភពលោក (WB)។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា៖ វៀតណាមសន្យាបរិច្ចាគទឹកប្រាក់ចំនួនជិត ១៦ លានដុល្លាអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) ទៅក្នុងការបង្កើនដើមទុនដ៏ធំបំផុតរបស់ ធនាគារពិភពលោកក្នុងប្រវត្តិសាស្ត្រ (កៀរគរថវិកាចំនួន ១៣ ពាន់លានដុល្លា) ដើម្បី បំពេញបន្ថែមប្រភពទុនប្រតិបត្តិការរបស់ WB តាមនោះបង្ហាញនូវទំនួលខុសត្រូវ កាតព្វកិច្ច កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់វៀតណាមទោះបីជានៅតែជួបការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ។ វៀតណាមកំពុងធ្វើសកម្មភាពប្រកបដោយទំនួល ខុសត្រូវ សកម្ម ម្ចាស់ការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុជាមួយនឹងវិធីអភិក្រមប្រកបដោយសមភាព យុត្តិធម៌ ដោយ កំណត់ថានេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ បន្ទាន់ ហើយក៏ជាឱកាស ដើម្បីប្រែក្លាយគំរូអភិវឌ្ឍ កសាង ឧស្សាហកម្មបំប្លែងថាមពល តាមទិសដៅបៃតង និរន្តរភាព វិលជុំនិងកាបូនទាប។

រីឯខ្លួនវិញ លោក Axel បានសង្កត់ធ្ងន់ថា WB នឹងបន្តរួមដំណើរជាមួយរដ្ឋា ភិបាលវៀតណាមក្នុងដំណើរអភិវឌ្ឍនាពេលខាងមុខ មិនត្រឹមតែក្នុងវិស័យហិរញ្ញវត្ថុ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រនានាដូចជា លើកកំពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ការឆ្លើយតបនឹងជំងឺរាតត្បាត និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។ ធនាគារពិភពលោកត្រៀមខ្លួន ជាស្រេចចាត់បញ្ជូនក្រុមអ្នកជំនាញសាកល និងការិយាល័យប្រចាំវៀតណាម មក ជួយរដ្ឋាភិបាលកសាងរបាយការណ៍វៀតណាមឆ្នាំ ២០៤៥ រួមចំណែកឆ្ពោះទៅរក គោលដៅកសាងប្រទេសវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូល ខ្ពស់នៅឆ្នាំ ២០៤៥៕
  
 

 


top