ព័ត៌មាន

ធនាគារពិភពលោកវាយតម្លៃខ្ពស់ចំពោះភាពធន់នៃម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម

យោងតាមធនាគារពិភពលោក អត្រាកំណើននៃសន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់វៀតណាមបានកើនឡើងដល់ ៨,៥% (ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ដែលបង្ហាញពីភាពប្រសើរឡើងនៃឧស្សាហកម្មផលិតកម្ម។

ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែនៅក្នុងការធ្វើបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងខែមីនា ឆ្នាំ ២០២២ ធនាគារពិភពលោក (WB) នៅតែវាយតម្លៃខ្ពស់ចំពោះភាពធន់នៃម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម នៅពេលដែល សកម្មភាពផលិតកម្មនិងអាជីវកម្មបន្តងើបឡើងវិញយ៉ាងខ្លាំង។

យោងតាមធនាគារពិភពលោក អត្រាកំណើននៃសន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់វៀតណាមបានកើនឡើងដល់ ៨,៥% (ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ដែលបង្ហាញពីភាពប្រសើរឡើងនៃឧស្សាហកម្មផលិតកម្ម។ ទន្ទឹមនឹងនេះ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្ម (PMI) បានស្ទុះងើបឡើងវិញពី ៥៣,៧ ក្នុងខែមករា ដល់ ៥៤,៣ ក្នុងខែកុម្ភៈ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ខែកន្លងមក។ ប្រការនេះបង្ហាញថា លក្ខខណ្ឌអាជីវកម្មក្នុងស្រុកបន្តប្រសើរឡើង។

ការអភិវឌ្ឍន៍វិជ្ជមានមួយទៀតគឺថា ការលក់រាយសរុបនៃទំនិញប្រើប្រាស់និងសេវាកម្មបានបន្តងើបឡើងវិញ។ ពោលគឺ ការលក់រាយសរុបនៃទំនិញនិងសេវាកម្មប្រើប្រាស់ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៣,១% (ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន) ក្នុងខែកុម្ភៈ ដែលខ្ពស់ជាងអត្រាកំណើនក្នុងខែមករា។ ចំណូលពីសេវាកម្មអតិថិជនបន្តស្ទុះងើបឡើងវិញ កើនឡើង ៥,៩% (ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ) ដោយសារកំណើនដ៏រឹងមាំនៃប្រាក់ចំណូលសេវាកម្មស្នាក់នៅនិងអាហារ។

WB ក៏បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមនៅតែគ្រប់គ្រងបានល្អលើអតិផរណាចំពេលមានការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃប្រេងឥន្ធនៈនាពេលថ្មីៗនេះ។៕


top