ព័ត៌មាន

ធនាគារពិភពលោកបានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២

នៅក្នុងរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចសកល ដែលបានចេញផ្សាយនៅថ្ងៃទី ១១ ខែមករា ធនាគារពិភពលោក(WB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ៤,១% ក្នុងឆ្នាំ ២០២២ ទាបជាងកំរិត ៥,៥% នៅឆ្នាំ ២០២១ ហើយអាចធ្លាក់ចុះមកត្រឹម ៣,២% នៅឆ្នាំក្រោយ នៅពេលដែលរដ្ឋាភិបាលកាត់បន្ថយកម្មវិធីជំនួយរូបិយវត្ថុ និងហិរញ្ញវត្ថុ ដែលត្រូវបានអនុម័តក្នុងអំឡុងពេលជំងឺរាតត្បាត។
 

ពលករធ្វើការនៅក្នុងរោងចក្រមួយ ខណ្ឌ Yu Bei ទីក្រុង Chongqing ចិន។( រូបថត៖ THX/TTXVN)


ការព្យាករណ៍កំណើនសេដ្ឋកិច្ចថ្មីបំផុតរបស់ធនាគារពិភពលោក ក៏បានផ្តោតលើការស្តារឡើងវិញយ៉ាងខ្លាំងក្លានៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងបណ្តាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំ ២០២០។ ប៉ុន្តែ ធនាគារពិភពលោកបានព្រមានពីអតិផរណាអូសបន្លាយ បញ្ហានៃខ្សែសង្វាក់ផ្គត់ផ្គង់និងកម្លាំងពលកម្ម ជាមួយនឹងងការលេចឡើងនៃប្រភេទវីរុសបំប្លែងថ្មីដែលអាចរារាំងកំណើនសេដ្ឋកិច្ចពិភពលោក។

ចំពោះខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍និងទើបលេចចេញ ធនាគារពិភពលោកបានព្យាករណ៍ថា អត្រាកំណើនរបស់ពួកគេនឹងថយចុះមកត្រឹម ៤,៦% នៅឆ្នាំ ២០២២ ហើយបន្តធ្លាក់ចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៣។ ធនាគារពិភពលោកក៏បានកត់សម្គាល់ផងដែរថា ការកើនឡើងអតិផរណា ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ពលករដែលមានប្រាក់ចំណូលទាប បានកត់ត្រានៅក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨ នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ និងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១១ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top