ព័ត៌មាន

ធនាគារពិភពលោកជួយឧបត្ថម្ភថវិកាចំនួន ១២ ពាន់លានដុល្លារអាមេរិក ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទិញនិងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩


ការសិក្សាស្រាវជ្រាវវ៉ាក់សាំងកូវីដ ១៩ (រូបថត៖ AFP / VNA)
 

ផែនការជួយឧបត្ថម្ភនេះគឺជាផ្នែកមួយនៃប្រភពហិរញ្ញប្បទានជួយសង្គ្រោះក្នុងតម្លៃ ១៦០ ពាន់លានដុល្លារអាមេរិក ដែលក្រុមធនាគារពិភពលោក (WBG) បានប្តេជ្ញាផ្គត់ផ្គង់ជូនប្រទេសកំពុងអភិវឌ្ឍន៍ដល់ខែមិថុនាឆ្នាំ ២០២១។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១៣ ខែតុលា ធនាគារពិភពលោក (WB) បានអនុម័តលើកញ្ចប់ថវិកាចំនួន ១២ ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទិញនិងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ក៏ដូចជាការធ្វើតេស្ត និងព្យាបាលជំងឺនេះផងដែរ។ 

ផែនការជួយឧបត្ថម្ភនេះគឺជាផ្នែកមួយនៃប្រភពហិរញ្ញប្បទានជួយសង្គ្រោះក្នុងតម្លៃ ១៦០ ពាន់លានដុល្លារអាមេរិក ដែលក្រុមធនាគារពិភពលោក (WBG) បានប្តេជ្ញាផ្គត់ផ្គង់ជូនប្រទេសកំពុងអភិវឌ្ឍន៍ដល់ខែមិថុនាឆ្នាំ ២០២១ សំដៅជួយបណ្តាប្រទេសទាំងនេះឆ្លើយតបនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top