ព័ត៌មាន

ធនាគារ Standard Chartered ព្យាករណ៍ថា GDP វៀតណាមនឹងកើន ៧,៣%ក្នុងឆ្នាំ២០២២

ធនាគារ Standard Chartered (SC)ទើបបានកែប្រែការព្យារកណ៍អំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០២១។ ជាក់ស្ដែង SC វាយតម្លៃថាកំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០២១នឹងស្ថិតនៅកម្រិត ៦,៥% ដោយថយចុះបន្តិចបើធៀបនឹងការព្យាករណ៍ ៦,៧% កាលពីមុននេះ។
 

សមត្ថភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ នឹងដើរតួនាទីយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងរយៈពេលខ្លី (រូបថត៖ កាសែតវិនិយោគ)


ជំនាញការសេដ្ឋកិច្ចរបស់ SC ក៏បានព្យាករណ៍ថា បណ្ដាវិស័យដែលផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុក ដូចជាលក់រាយនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើជម្ងឺកូវីដ ១៩ បន្តអូសបន្លាយ។

ទោះជាបញ្ចុះការព្យាករណ៍ក្នុងឆ្នាំនេះក៏ដោយ ប៉ុន្តែចំពោះឆ្នាំ២០២២ SC នៅតែព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើងប្រមាណ៧,៣% ដោយឈរលើក្ដីសង្ឃឹមថា សេដ្ឋកិច្ចនឹងស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រង។

ជំនាញការសេដ្ឋកិច្ចទទួលបន្ទុកវៀតណាមនិងថៃនៃធនាគារ SC លោក Tim Leelahaphan បានចាត់ទុកថា វៀតណាមកំពុងឆ្ពោះទៅរកគោលដៅក្លាយទៅជាមជ្ឈមណ្ឌលមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ថ្នាក់តំបន់ ខឿនសេដ្ឋកិច្ច ឧស្សាហកម្មទំនើបនិងប្រទេសមួយដោយមានប្រាក់ចំណូលខ្ពស់នៅពេលអនាគត។ ការគ្រប់គ្រងល្អជម្ងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ២០២០ បានជួយវៀតណាមក្លាយទៅជាទីផ្សារគួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស។ បើតាមលោក Tim Leelahaphan ចាត់ទុកថា វៀតណាមកំពុងទទួលផលបម្លាស់ទី ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សមត្ថភាពគ្រប់គ្រងជម្ងឺកូវីដ ១៩ នឹងដើរតួនាទីដ៏សំខាន់ចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលខ្លី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top