ព័ត៌មាន

ធនាគារ BIDV ខិតខំក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍

ពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតធនាគារពាណិជ្ជកម្មភាគហ៊ុនរួមសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែមេសា នៅទីក្រុងហាណូយ ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai។
  ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ថ្លែងមតិក្នុងពិធី (រូបថត៖ VGP/Quang Thuong)  

ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានអះអាងថា ឆ្លងកាត់រយៈពេល ៦៥ ឆ្នាំនៃការសាងសង់និងរីកចម្រើន BIDV បានក្លាយជាធនាគារពាណិជ្ជឈានមុខគេនៅវៀតណាមលើទាំងទ្រង់ទ្រាយ គុណភាព ប្រសិទ្ធភាព និងសមត្ថភាពហិរញ្ញវត្ថុ អភិវឌ្ឍន៍ស្ថាប័ន ទន្ទឹមនឹងនោះ គឺជាអង្គភាពឈានមុខគេមួយក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការជួយឧបត្ថម្ភសម្រាប់ជនដែលមានគុណូបការៈ  មុខសញ្ញាគោលនយោបាយ ធានាសន្តិសុខសង្គម និងបំពេញទំនួលខុសត្រូវសង្គមរបស់សាជីវកម្មបានយ៉ាងល្អ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ គោលដៅស្ណុលសម្រាប់ BIDV ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ គឺត្រូវខិតខំដើម្បីក្លាយជាធនាគារឈានមុខគេមួយក្នុងចំណោមធនាគារឈានមុខគេទាំង ២០ នៅអាស៊ីអាគ្នេយ៍ និងស្ថិតក្នុង TOP ធនាគារធំជាងគេទាំង 100 នៅអាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងឱកាសនេះ BIDV ត្រូវបានអនុប្រធានរដ្ឋ Vo Thi Anh Xuan នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រគល់គ្រឿងឥស្សរិយយសពលករ ថ្នាក់ទី៣; ត្រូវបានលោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ ប្រគល់គ្រឿងឥស្សរិយយសអភិវឌ្ឍន៍ថ្នាក់ទីពីរ របស់រដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងត្រូវបានលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់មហាសេនា របស់ព្រះមហាក្សត្រកម្ពុជា៕


top