
ទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងនឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០
តាមការវាយតំលៃរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងថា៖ នាបច្ចុប្បន្ន កូរ៉េខាងត្បូងជាដៃគួពាណិជ្ជកម្មធំទី៣ របស់វៀតណាម និងជាប្រទេសឈរលំដាប់ថ្នាក់ទីមួយ ក្នុងវិស័យវិនិយោគពីបរទេសមកវៀតណាម។ ទំហំពាណិជ្ជកម្ម ទ្វេភាគី វៀតណាម-កូរ៉េខាងត្បូង បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក Bui Huy Son ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មវៀតណាមបានអោយដឹងថា៖
“ចាប់ពីពេលចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវៀតណាម បានវិភាគវាយតំលៃ ការជះឥទ្ធិពលវិជ្ជមានជាច្រើន។ ប៉ុន្តែ កូរ៉េខាងត្បូងមិនគ្រាន់តែជាដៃគូពាណិជ្ជកម្មធំ ទីផ្សារពោពេញទៅដោយសក្ដានុភាព សំរាប់ផ្នែកនាំចេញវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាប្រភពវិនិយោគធំនៅវៀតណាមទៀតផង។”
ចាប់ពីឆ្នាំ ២០១៧ មុខទំនិញចំនួន១៨ នឹងបានហូតពន្ធតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-កូរ៉េខាងត្បូង ដូច្នេះទំហំពាណិជ្ជកម្មទ្វេភាគី នឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម