ព័ត៌មាន

ទំហំនាំចេញទំនិញរបស់វៀតណាមក្នុងឆ្នាំ២០២០គ្រោងនឹងសម្រេចបានទឹកប្រាក់ប្រមាណ២៧០ពាន់លានដុល្លាអាមេរិក

គិតដល់ដំណាច់ខែវិច្ឆិកាឆ្នាំ២០២០ វៀតណាមសម្រេចបានអតិរេក ពាណិជ្ជកម្មជាកម្រិតកំណត់ត្រាជាង២០ពាន់លានដុល្លាអាមេរិក។ គួរឲ្យកត់ សម្គាល់ថា មានមុខទំនិញចំនួន៣១មុខ ដែលសម្រេចបានទំហំនាំចេញ លើសពី១ពាន់លានដុល្លាអាមេរិក ស្រូបយក៩២%នៃទំហំនាំចេញសរុប។

វេទិកាពន្លឿនការនាំចេញរបស់វៀតណាមឆ្នាំ២០២០បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ។ (រូបថត៖ congthuong.vn)


នៅវេទិកាពន្លឿនការនាំចេញរបស់វៀតណាមក្នុងឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Do Thang Hai បានឲ្យដឹងថា ទំហំនាំចេញទំនិញក្នុងឆ្នាំ២០២០របស់វៀតណាមគ្រោងនឹងសម្រេចបាន ទឹកប្រាក់ប្រមាណ២៦៧ពាន់លានដុល្លាអាមេរិក កើន១%បើប្រៀបធៀបនឹងឆ្នាំទៅមិញហើយទទួលបាន អតិរេកពាណិជ្ជកម្មប្រមាណ៧ពាន់លានដុល្លាអាមេរិក។

គិតដល់ដំណាច់ខែវិច្ឆិកាឆ្នាំ២០២០ វៀតណាមសម្រេចបានអតិរេក ពាណិជ្ជកម្មជាកម្រិតកំណត់ត្រាជាង២០ពាន់លានដុល្លាអាមេរិក។ គួរឲ្យកត់ សម្គាល់ថា មានមុខទំនិញចំនួន៣១មុខ ដែលសម្រេចបានទំហំនាំចេញ លើសពី១ពាន់លានដុល្លាអាមេរិក ស្រូបយក៩២%នៃទំហំនាំចេញសរុប។

ដើម្បីរក្សាភាពមានប្រៀបនេះ នាពេលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងផ្ដោតសំខាន់ទៅលើការជួយទ្រទ្រង់សហគ្រាសនាំចេញនានាក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 លើកកំពស់រូបភាព ពាណិជ្ជសញ្ញាវៀតណាមចំពោះមិត្តភក្តិអន្តរជាតិ ព្រមទាំងជំរុញយ៉ាងខ្លាំង ក្លានូវការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ៕

  


top