ព័ត៌មាន

ទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី៖ ក្រឡេកមើលរយៈពេល ៦៥ ឆ្នាំ កន្លងមក និងដំណាក់កាលនាពេលខាងមុខ

សិក្ខាសាលាដោយប្រធានបទ ក្រឡេកមើលរយៈពេល ៦៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី និងដំណាក់កាលនាពេលខាងមុខ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញថ្លែងមតិ (រូបថត៖ qdnd.vn)


នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃបិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌូណេស៊ីនិងវៀតណាម (៣០ ធ្នូ ១៩៥៥ - ៣០ ធ្នូ ២០២០) សំដៅវាយតំលៃលើលទ្ធផលដែលទទួលបានក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាលើកសំណើរការតម្រង់ទិសដៅអភិវឌ្ឍន៍នាពេលខាងមុខផងដែរ។ អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖

“ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ បានសរឲ្យឃើញនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងប្រទេសទាំងពីរ។ មេដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ពិភាក្សាលើវិធានការឆ្លើយតបនឹងជំងឺរាតត្បាត ក៏ដូចជាការជួយឧបត្ថម្ភដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរក្នុងអំឡុងពេលផ្ទុះជំងឺ។ ចំណុចលេចធ្លោក្នុងទំនាក់ទំនងក្នុងរយៈពេលកន្លងទៅ គឺ ទំហំពាណិជ្ជកម្មទ្វេភាគិក្នុងឆ្នាំ២០១៩ សម្រេចបាន  ៩,២ ពាន់លានដុល្លារអាមេរិកផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top