
ទំនាក់ទំនងវៀតណាម-ឥណ្ឌាកំពុងនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុតពីមុនមក
នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh នៅក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៥ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៧មករាឆ្នាំ១៩៧២-ថ្ងៃទី៧មករាឆ្នាំ២០១៦) និង១០ឆ្នាំបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០០៧-២០១៧)។ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានសង្កត់ធ្ងន់ថា៖វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនៅលើគ្រប់វិស័យ។ ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងពង្រីកតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងបក្សរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល។
ស្ដីអំពីផែនការ កម្មវិធីធ្វើសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៥ទិវាបង្កើតទំនាក់ទំនងការទូត និង១០ឆ្នាំបង្កើតទំនាក់ទំនងដៃគួយុទ្ធសាស្ត្រ ឆ្នាំ ២០១៧ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានអោយដឹងថា៖ ភាគីទាំងពីរបានឯកភាពបង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញសកម្មភាពវិនិយោគនិងពាណិជ្ជកម្ម រៀបចំព្រឹត្តិការណ៍វប្បធម៌ វិចិត្រសិល្បះរវាងវៀតណាមនិងឥណ្ឌា៕
តាម VOV5-វិទ្យុសម្លេងវៀតណាម