ព័ត៌មាន

ទំនាក់ទំនងវៀតណាម - ចិននៅតែរក្សាបានសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ចិនលោក Pham Sao Mai (រូបថត៖ TTXVN)
 

នៅថ្ងៃទី ១ ខែកក្កដា បក្សកុម្មុយនិស្តចិនបានរៀបចំពិធីរំលឹកខួបលើកទី ១០០ ទិវាបង្កើតបក្ស។

ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនេះ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ចិនលោក Pham Sao Mai បានចាត់ទុកថា ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ស្ថានភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសទាំងអស់នៅលើពិភពលោក ក្នុងនោះមានទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរវៀតណាម - ចិនដែរ។

ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែដោយមានកិច្ចខិតខំប្រឹងប្រែងរួមរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនោះនារយៈពេលកន្លងទៅ ភាគីទាំងពីរបានចាត់វិធានការប្រកបដោយមានភាពបត់បែនជាច្រើន ដើម្បីកាត់បន្ថយជាអតិបរមាផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត។ ដូច្នេះហើយ ទំនាក់ទំនងនយោបាយនៅតែរក្សាបានសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមទិដ្ឋភាពដូចជា៖ ជំនួបប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់បានប្រព្រឹត្តិទៅជាប្រចាំ ជំនឿទុកចិត្តនយោបាយត្រូវបានពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតែបន្តជាចំណុចភ្លឺ។ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ទទួលបានលទ្ធផលជាក់ស្ដែង។

លោកឯកអគ្គរដ្ឋទូតមានជំនឿជាក់ថា ដោយផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិាករយុទ្ធសាស្រ្ត លើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនឹងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top