ព័ត៌មាន

ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបន្តអភិវឌ្ឍន៍ខ្លាំងក្លា


ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបន្តអភិវឌ្ឍន៍ខ្លាំងក្លា

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង Seul ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន​ឯកអគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​ នៅកូរ៉េខាងត្បូង លោក Pham Huu Chi បានអោយ​ដឹង​ថា​៖ ទំនាក់​ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​វៀតណាម -កូរ៉េ ក្នុងប៉ុន្មានឆ្នាំកន្លង​ទៅ ជាពិសេសគឺក្នុង​ឆ្នាំ២០១៦ បន្តបាន​ពង្រឹង​និង​ពង្រីក លើ​គ្រប់​​វិស័យ ពិសេស​គឺ​ក្នុងវិ​ស័យសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូត​​ Pham Huu Chi បានអះអាង​ថា៖​​ទំនាក់​ទំនងរវាងវៀតណាម​និង​កូរ៉េបន្ត​មានជំហានអភិវឌ្ឍន៍ខ្លាំងក្លា។ អំពីពាណិជ្ជកម្ម​ទំហំពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ បានកើនឡើង​ជាបន្តបន្ទាប់​ ឆ្នាំ២០១៥ ទទួល​បាន​​៣៧ពាន់លា​នដុ​ល្លារ​​អាមេរិក​ ឆ្នាំ​២០១៦ ទទួល​បាន ៤៣ពាន់​លាន​ដុល្លារ​​អាមេរិក ហើយអា​ចទទួលបានហួស កំរិត៧០ពាន់លាន​ដុល្លារ​អាមេរិក នាឆ្នាំ២០២០ ដូច​ជាការ​ឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។​ តាម ឯកអគ្គ​រដ្ឋទូត​ Pham Huu Chi ថា៖​ដើម្បី ​ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀត​ណាម​-​កូរ៉េខាងត្បូង នាពេលខាង​មុខ​នេះគឺត្រូវ​យកចិត្ត​ទុកដាក់ ចំពោះ​សរសរទ្រូង​ចំនួន៣ ​រួម​មាន​៖​ការអភិវឌ្ឍន៍ទំនាក់​ទំនង​នយោបាយ​ល្អប្រសើរ បង្កើន​ទំនុក​ទុក​ចិត្ត គ្នា​​ទៅវិញ​ទៅមក​ បន្ត​អភិវឌ្ឍន៍ទំនាក់​ទំនង​សហប្រិតបត្តិការ​សេដ្ឋកិច្ច បង្កើត​មូលដ្ឋាន​សំរាប់​ទំនាក់​ទំនង​ផ្សេងៗ អភិវឌ្ឍន៍​បើកទូលាយ​សកម្មភាព​ជួបប្រាស្រ័យ​ប្រជាជន នៃប្រទេសទាំងពីរ រួមចំណែក​សំខាន់ ចំពោះ​ការអភិវឌ្ឍ​ទំនាក់ទំនងន​យោបាយ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 


top