ព័ត៌មាន

ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិកមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ

ក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសអាមេរិកដែលមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក; ហើយចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យនៅពេលបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក។ លោកអគ្គលេខាបក្សបានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ព្រមទាំងអះអាងនូវមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងគោលនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
  អគ្គលេខាបក្ស លោក Nguyen Phu Trong និងរដ្ឋមន្ត្រីការបរទេសអាមេរិក - Antony Bliken (រូបថត៖ VOV)  
  ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)  

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានចែករំលែកការវាយតម្លៃអំពីការអភិវឌ្ឍជាក់ស្តែងនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក៏ដូចជាបានផ្លាស់ប្តូរខ្លឹមសារនៃដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម និងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅក្នុងវិស័យនានា ជាពិសេសពាណិជ្ជកម្ម-ការវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអះអាងសារជាថ្មីថា អាមេរិកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងចង់នាំទំនាក់ទំនងនេះឡើងកំពស់ថ្មី។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគាំទ្រតួនាទីកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); មានបំណង តាមរយៈយន្តការ និងក្របខណ្ឌរបស់អាស៊ាន ដើម្បីជំរុញការដោះស្រាយបញ្ហាដែលប្រទេសនានាក្នុងតំបន់មានការយកចិត្តទុកដាក់ដូចគ្នា។ លោកអគ្គលេខាបក្សបានស្វាគមន៍លើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកង្វល់រួមរបស់វៀតណាម និងបណ្តាប្រទេសអាស៊ានលើបញ្ហាតំបន់ និងអន្តរជាតិ។

តាងនាមប្រធានាធិបតី Joe Biden រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានរំលឹកឡើងវិញសេចក្តីអញ្ជើញលោកអគ្គលេខាបក្ស Nguyen Phu Trong ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ អគ្គលេខាបក្សលោក Nguyen Phu Trong ជាថ្មីម្តងទៀតបានថ្លែងអំណរគុណ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធរៀបចំដំណើរទស្សនកិច្ចនាពេលវេលាសមស្រប និងបានរំលឹកឡើងវិញនូវការអញ្ជើញលោកប្រធានាធិបតី Joe Biden មកបំពេញទស្សនកិច្ចនៅវៀតណាម។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអះអាងសារជាថ្មីថា លោកប្រធានាធិបតី Joe Biden នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕


top