
ទំនាក់ទំនងដៃគូរវាងវៀតណាមនិងធនាគារពិភពលោកកាន់តែអភិវឌ្ឍន៍
នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងជំនួបសន្ទនាជាមួយលោក Ousmane Dione នាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានលើកច្បាស់ថា៖ WB ដើរតួនាទីដ៏សែនសំខាន់ចំពោះវៀតណាម។ ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិង WB ត្រូវបានពង្រឹងនិងពង្រីកជានិច្ច។
នាយករដ្ឋមន្ត្រីក៏បានស្នើអោយ WB បន្តជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពិសេសគឺក្នុងវិស័យកាត់បន្ថយភាពក្រីក្រ សុខាភិបាល ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
រីឯ លោកOusmane Dione បានអបអរសាទររដ្ឋាភិបាល និងប្រជាជនវៀតណាមទទួលបានសមិទ្ធិផលជាច្រើនក្នុងដំណើការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកក៏បានអះអាងថា៖ WB នឹងខំប្រឹងប្រែងសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាម នាពេលខាងមុខនេះ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម