ព័ត៌មាន

ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍ល្អប្រសើរ


ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍ល្អប្រសើរ

នា​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម ​លោក​ Tran Dai Quang​ និងភរិយាបានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda និង​ភារិយាមកសម្ដែងការគួរសម។ ប្រធានរដ្ឋ លោក Tran Dai Quang​ បានអបអរសាទ​រ​ឯកអគ្គរដ្ឋទូត Kunio Umeda មកបំពេញបេសកកម្មនៅវៀត​ណាម​​ក្នុងសភាពការណ៍​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុង​អភិវឌ្ឍន៍​ល្អប្រសើរលើគ្រប់វិស័យ។​

ប្រធានរដ្ឋ លោក Tran Dai Quang​ បាន​អះអាង​ថា៖ព្រឹត្តិការណ៍សំខាន់​ចំពោះទំនាក់​ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ​ ២០១៧​នេះគឺដំណើរទស្សនកិច្ចជាលើកដំបូង​របស់​ព្រះមហាក្សត្រនិងមហា​ក្សត្រី​ជប៉ុនយាងមកបំពេញទស្សនកិច្ចនៅវៀតណាម។ ​ប្រធាន​រដ្ឋបានជឿ​ជាក់​ថា៖ដំណើរទស្សនកិច្ចលើកនេះនឹងជារបតសំខាន់ពិសេស ​ក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រីឯ ឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda​ បានអះអាងថា៖ នឹងរួមសហកា​រជិត​ស្និទ្ធិ​ជាមួយភាគីវៀតណាមដើម្បីត្រៀមរៀបចំអោយដំណើរទស្សនកិច្ចនេះ។​ទន្ទឹមនឹង​នោះ ​ឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda ក៏មានគោល​បំ​ណង​ថា៖​ទទួលបាន​ការជួយ​ឧបត្ថម្ភនិង​សហការពីស្ថាប័នផ្សេងៗនៅវៀតណាម ​ដើម្បីបំពេញល្អបេសកកម្ម​ការ​ទូត​​របស់ខ្លួន​នៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top