ព័ត៌មាន

ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុនបន្តមានការអភិវឌ្ឍន៍


ឧបនាយករដ្ឋមន្ត្រី លោក VuDuc Dam បានអញ្ជើញទទួលជួបជាមួយលោកស្រី  Satsuki Katayama ព្រឹទ្ធសមាជិក និងជាប្រធានស្តីទីនៃគណៈកម្មាធិការគោលនយោបាយរបស់គណៈបក្សសេរី ប្រជាធិបតេយ្យជប៉ុន(រូបថតៈ VGP/Đình Nam)

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ ឧបនាយក​រដ្ឋមន្ត្រី លោក Vu Duc Dam បាន​អញ្ជើញ​​ទទួលជួប ជាមួយលោកស្រី Satsuki Katayama ព្រឹទ្ធសមាជិក ​និង​ជាប្រធាន​ស្តីទី​នៃគណៈកម្មាធិការ​គោល​នយោបាយ របស់គណៈបក្ស​សេរី ប្រជាធិបតេយ្យ​ជប៉ុន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ការងារ នៅវៀតណាម។ នៅទី​នេះ​ លោក Vu Duc Dam បាន​សម្តែង​ក្តី​សោមនស្សរីករាយ ដោយបានឃើញថា នាពេល​កន្លង​​ទៅ ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​យ៉ាង​ជ្រាលជ្រៅ រវាងវៀតណាមនិង​ជប៉ុន បន្ត​មាន​ការអភិវឌ្ឍយ៉ាង​ខ្លាំង​​ក្លា និង​ជាក់​ស្តែង​លើ​គ្រប់​វិស័យ ជាមួយនឹង​ការ​ជឿទុក​ចិត្ត​នយោបាយ​ខ្ពស់​។ លោក Vu Duc Dam មានបំណងថា លោក​ស្រី Satsuki Katayama​ នឹង​សកម្ម​ថែម​ទៀត​ ក្នុងការចលនារដ្ឋសសភាជប៉ុនបន្ត គាំទ្រនិងជួយ​ឧបត្ថម្ភវៀត​ណាម​ក្នុង​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​សង្គម​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top