ព័ត៌មាន

ទំនាក់ទំនងដាណឺម៉ាក-វៀតណាមនឹងបន្តអភិវឌ្ឍន៍ឡើងកម្ពស់ថ្មីមួយ

នេះជាការបញ្ជាក់របស់ព្រះមហាក្សត្រី Margrethe II ក្នុងជំនួបជាមួយលោក Luong Thanh Nghi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រដាណឺម៉ាក អញ្ជើញជូនសារាតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc នាថ្ងៃទី ៦ ឧសភា។
  ឯកអគ្គរដ្ឋទូតលោក Luong Thanh Nghi ជូនសារទាំងចំពោះព្រះមហាក្សត្រីនៃប្រទេសដាណឺម៉ាក Margrethe II (ប្រភព៖ baoquocte.vn)  

ទទួលជួបជាមួយឯកអគ្គរដ្ឋទូតលោក Luong Thanh Nghi ម្ចាស់ក្សត្រី Margrethe II បានអះអាងថា ក្នុងរយៈពេល ៥០ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧១មក ទំនាក់ទំនងរវាងវៀតណាមនិងដាណឺម៉ាកសម្រេចបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យប្រពៃណីដូចជា នយោបាយ - ការទូត សេដ្ឋកិច្ច - ពាណិជ្ជកម្ម - ការវិនិយោគ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការអប់រំ និងកម្លាំងពលកម្ម ទៅកាន់វិស័យថ្មីៗ ដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ កំណើនបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព។ ម្ចាស់ក្សត្រី Margrethe II ជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មីមួយក្នុងទិសដៅកាន់តែទូលំទូលាយ ខ្លឹមសារនិងស៊ីជម្រៅលើមូលដ្ឋាននៃផលប្រយោជន៍ស្រដៀងគ្នារវាងប្រទេសទាំងពីរ។

ឆ្លើយតបចំពោះម្ចាស់ក្សត្រី Margrethe II ឯកអគ្គរដ្ឋទូត លោក Luong Thanh Nghi បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពនិងមានបំណងទទួលបានការគាំទ្រនិងការឧបត្ថម្ភពីព្រះមហាក្សត្រី ព្រះរាជវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជនដាណឺម៉ាកក្នុងការធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅនាពេលខាងមុខ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យរដ្ឋាភិបាលដាណឺម៉ាកបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនជាតិវៀតណាមជាង ១៦.០០០ នាក់នៅដាណឺម៉ាកដើម្បីធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងរួមចំណែកជាក់ស្តែងថែមទៀតក្នុងទំនាក់ទំនងមិត្តភាពវៀតណាម-ដាណឺម៉ាក៕


top