ចំង៉ាយពីទីក្រុង វិញ (Vinh) (ខេត្ត ងេអាន) (Nghe An) ប្រហែល ១៣០ គីឡូម៉ែត្រ ធ្វើដំណើរតាមទិសនិរតី។ ឧទ្យានជាតិ ពូម៉ាត (Pu Mat) មិនត្រឹមតែល្បីឈ្មោះ ដោយរមណីយដ្ឋានស្រស់ស្អាត តែប៉ុណ្ណោះ ថែមទាំងបង្កប់ប្រការដ៏អាថ៌កំបាំងអំពីជនជាតិ ដាយឡាយ (Dan Lai) ដែលជាជនជាតិអង្គុយគេង។ អ្វីៗ ទាំងនោះបានទាក់ទាញភ្ញៀវទេសចរណ៍មកនិងស្វែងយល់ប្រការនេះ។
ធ្វើដំណើរបញ្រ្ចាសទិសទន្ល យ៉ាំង (Giang)
ចេញដំណើរពីចំណតទូកក្បែរទំនប់ធារាសាស្ត្រ ផាឡាយ (Pha Lai) ស្ថិតនៅឃុំ ម៉ូនសើន (Mon Son) ស្រុក កូនកួង (Con Cuong) ខេត្ត ងេអាន (Nghe An) យើងខ្ញុំធ្វើដំណើរបញ្ច្រាសទន្លេ យ៉ាំង (Giang) និងចាប់ផ្តើមដំណើរការស្វែងយល់ជីវភាពរស់នៅរបស់ជានជាតិ ដានឡាយ (Dan Lai) និងរកចំលើយអំពីរឿងរ៉ាវនូវជនជាតិអង្គុយគេងដែលរស់នៅកណ្តាលឧទ្យាជាតិ ពូម៉ាត (Pu Mat)។
ជនជាតិ ដានឡាយ (Dan Lai) រស់នៅភូមប៊ូង (Bung) ដែលស្ថិតនៅកណ្តាលជ្រលងក្នុងតំបន់ខាងលើទន្លេយ៉ាំង (Giang) ជាប់ខ្សែព្រំដែនវៀតណាម -ឡាវ។ ជនជាតិដានឡាយ (Dan Lai) មានទម្លាប់អង្គុយគេង។ គេដុតភ្លើងនៅបន្ទប់ដាំបាយ ដើម្បីកម្តៅខ្លួននិងអង្គុយគេងនៅទីនោះ។ លោក ឡា វ៉ាន់ផុង (La Van Phong) (អាយុ ៧៤ ឆ្នាំ) អ្នកចាស់បំផុតនៅភូមិប៊ូង (Bung) បានពន្យល់ថា៖ ទម្លាប់អង្គុយគេងដែលបានបង្កើត ដោយសារជនជាតិដានឡាយ (Dan Lai) តែងតែរត់គេច ប្រឆាំងនឹងសត្វកាច់ ថែមទាំងជីវភាពរស់នៅកណ្តាលព្រៃដាច់ស្រយោលជាខ្វះខាត ផងដែរ។
ជនជាតិ ដានឡាយ (Dan Lai) រស់នៅភូមប៊ូង (Bung) រក្សាទំនៀមទំលាប់សែនជីដូនជីតា ក្នុងពិធីបុណ្យធំៗ ៖ ពិធីបុណ្យចូលឆ្នាំថ្មី នាថ្ងៃដំបូងនិងថ្ងៃពាក់កណ្តាលជារៀងរាល់ខែ (តាមចន្ទគតិ) ទំនៀមទំលាប់ហូបស្លាម្លូ ទំនៀមទំលាប់អាពាហ៍ពិពាហ៍។ ក្នុងភូមិមានមនុស្សប្រកបមុខរបរគ្រូសែនថ្វាយ គេរៀបចំពិធីសែនសំរាប់គ្រួសារណាដែលមានតំរូវការ។