ព័ត៌មាន

ទេសចរណ៍វៀតណាម៖ កសាងគំរូគ្រប់គ្រងអន្តរវិស័យសម្រាប់តំបន់ទេសចរណ៍ជាតិ

នាថ្ងៃទី ២៤ ខែតុលា នៅទីក្រុង Phan Thiet (ខេត្ត Binh Thuan) ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan ដើម្បីរៀបចំសិក្ខាសាលាស្តីពីគំរូគ្រប់គ្រងទេសចរណ៍ជាតិ ដោយមានការចូលរួមរបស់តំណាងជាង ២០០ នាក់ដែលជាអ្នកជំនាញ អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត / ក្រុងនៅទូទាំងប្រទេសផងដែរ។

អង្គសិក្ខាសាលាបានផ្តោតសំខាន់លើការពិភាក្សានិងវាយតំលៃចំពោះស្ថានភាពបច្ចុប្បន្ននិងសក្តានុពលនៃការអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាតិ ព្រមទាំងផ្តល់យោបល់លើគំរូគ្រប់គ្រងទេសចរណ៍ជាតិនិងលើកសំណើរថ្មីសម្រាប់គំរូគ្រប់គ្រងទេសចរណ៍ជាតិសមស្របជាដើម។
តាម VOV5- វិទ្យុសម្លេងវៀតណាម

រាល់មតិយោបល់បស់អ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រ និងមូលដ្ឋាននានានៅក្នុងសិក្ខាសាលាលើកនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ស្នើឱ្យមានគំរូគ្រប់គ្រងតំបន់ទេសចរណ៍ជាតិឲ្យបានសមស្រប ហើយរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី​វៀតណាមដើម្បីសម្រេចការអនុវត្ត ក្នុងគោលបំណងលើកកំពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ទេសចរណ៍ជាតិ ក៏ដូចជាគុណភាពនៃផលិតផលទេសចរណ៍ សំដៅរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍វៀត ណាមក្លាយជាវិស័យសេដ្ឋកិច្ចសេដ្ឋកិច្ចមុខព្រួញដ៏សំខាន់ផងដែរ៕
តាម VOV5-​ វិទ្យុសម្លេងវៀតណាម

top