ព័ត៌មាន

ទេសចរណ៍វៀតណាម- បើកពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០១៩


 នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ លោក Bui Ta Hoang Vu
 

 នាយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ​២០១៩ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានប្រារព្ធឡើង ពិធី​បើក​បុណ្យ​ទេសចរណ៍​ទីក្រុង​ហូជីមិញឆ្នាំ​​២០១៩ ក្រោមប្រធានបទ "សប្បាយរីករាយជា​មួយវស្សាន​រដូវឆ្នាំ ២០១៩ "។

ថ្លែង​ក្នុងពិធីបើកនេះ នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ លោក Bui Ta Hoang Vu បានសង្កត់ធ្ងន់ថា៖ ពិធី​បុណ្យ​នេះ​គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់វិស័យ ទេសចរណ៍ទីក្រុង ដែលមានគោល​បំណង​ចង់​ឲ្យជំរុញ​តម្រូវ​ការ​ទេសចរណ៍​នៅវស្សានរដូវនេះ ព្រមទាំងបង្កភាពងាយ​ស្រួលសម្រាប់តំបន់ និង​សហគ្រាស​នានាដើ​ម្បីឧ​ទ្ទេសនាម​អំពីផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីដ​ល់ភ្ញៀវទេស ចរផងដែរ។​ ចូលរួម​ពិធីបុណ្យ​ទេសចរណ៍​ទីក្រុង​ហូជីមិញ​នេះ លោក Nguyen Van Ninh នៅខ័ណ្ឌ១ ទីក្រុង​ហូជីមិញបានឲ្យដឹងថា៖
 ​
"ទីក្រុង​គឺជាទីកន្លែងប្រមូលផ្តុំមនុស្សជាច្រើនកុះករនៅទូទាំងប្រទេសមកនៅទីនេះ ដើម្បីធ្វើការនិងរស់នៅ។ ការ​ទាក់​ទាញទេសចរណ៍ឬសេវាកម្មសុទ្ធសឹងតែល្អណាស់ ហេតុដូច្នេះហើយ​គប្បីអភិវឌ្ឍន៍​ច្រើនថែម​ទៀតដើម្បី​បង្កភាព​ងាយស្រួលសម្រាប់​ប្រជាជនអាច​ទស្សនាទេសចរ​ទាំងក្នុង​ប្រទេស​និង​បណ្តាប្រទេស​នៅជុំវិញ​ទៀត​ផងដែរ​"៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 


top