ទេសចរណ៍ ទេសចរណ៍បែបផ្សងព្រេងនាល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ 23/04/2020 ល្អាងភ្នំធៀនដឿង (Thien Duong) (ចំណុះសួនឧទ្យានជាតិផុងញ៉ាគែបាង - Phong Nha Ke Bang) តាំងពីយូរជាទីកន្លែងទេសចរណ៍ជិតស្និទ្ធនឹងភ្ញៀវទេសចរ រាល់ពេលធ្វើដំណើរមកដល់ខេត្តក្វាងប៊ិញ (Quang Binh)។ ប៉ុន្តែស្ទើរទាំងអស់ ភ្ញៀវទេសចរស្គាល់ត្រឹមតែដំណើរទេសចរណ៍១គីឡូម៉ែត្រដំបូងដែលបានកសាងទៅដោយស្ពានឈើ មានដាំពន្លឺបង្ហាញផ្លូវ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា នៅខាងក្រោយមានល្អាងភ្នំវែង៧គីឡូម៉ែត្រ សម្រាប់តែភ្ញៀវទេសចរចូលស្វែងយល់អំពីភាពអាថ៌កំបាំង។ មុនពេលស្វែងយល់ យើងខ្ញុំបានស្តាប់អ្នកនាំភ្ញៀវទេសចរណែនាំបរិយាយអំពីព័ត៌មានសារវន្តនៃការធ្វើដំណើរ ហើយមនុស្សគ្រប់គ្នានឹងបានផ្តល់ពិលតូចដាក់ជាប់ក្បាលមួយគ្រឿង រួមនឹងស្បែកជើងព័ទ្ធកែងមួយសម្រាប់។ បន្ទាប់ពីបញ្ចប់កំណាត់ផ្លូវដាក់ឱ្យធ្វើអាជីវកម្មទេសចរណ៍១គីឡូម៉ែត្រ យើងខ្ញុំចាប់ផ្តើមធ្វើដំណើរចុះទៅខាងក្រោម ត្រូវចុចពិលពីលើក្បាល ដើម្បីមានពន្លឺគ្រប់គ្រាន់សម្រាប់សំឡឹងមើលផ្លូវដើរ ដើម្បីស្វែងយល់អំពីល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ ក្នុងដំណើរទេសចរណ៍ទាំងពីរ។ កំណាត់ផ្លូវប្រហែល៥០០ម៉ែត្រដំបូង តាមរយៈពន្លឺអន់នៃភ្លើងពិល យើងខ្ញុំឃើញចំហាយទឹកក្នុងល្អាងភ្នំ ហុយហោះឡើងធ្វើឱ្យបរិយាកាសកាន់តែមានភាពអាថ៌កំបាំង។ នៅក្រោមបាទជើង យើងអាចឃើញដុំថ្ម មានរូបសណ្ឋានផ្សេងៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ កាន់តែធ្វើដំណើរចូលទៅជ្រៅក្នុងស្អាងភ្នំ យើងខ្ញុំចាប់ផ្តើមជួបប្រទះអាចុតសិលា តាមការបរិយាយនៃអ្នកណែនាំភ្ញៀវទេសចរ ហៅអាចុតសិលារាងបំពង់ រាងមែង រាងស្បៃ ដែលមានពណ៌ខ្មៅ លឿង និងសជាដើម។ល។ ចៃដន្យ យើងខ្ញុំជួបក្រុមភ្ញៀវទេសចរ កំពុងធ្វើដំណើរពីក្នុងល្អាងចេញទៅក្រៅ ពួកគាត់រីករាយនិយាយសួររកយើងខ្ញុំថា៖ “មិត្តទាំងអស់បន្តធ្វើដំណើរ ទៅខាងក្នុងនឹងមានប្រការទាក់ទាញចិត្តច្រើនណាស់”។ ហាក់ដូចជាមានកម្លាំងជាង ក្រុមបន្តធ្វើដំណើរជ្រៀតជ្រែក តាមផ្លូវចង្អៀតរហូតដល់ត្រូវដើរមួយចំហៀងខ្លួនទើបទៅបាន ជូនកាលមានកំណាត់ផ្លូវយើងខ្ញុំត្រូវឱនក្បាលចុះទើបអាចដើរឆ្លងរួច។ មកជាមួយនឹងដំណើរទេសចរណ៍ ភ្ញៀវទេសចរនឹងបានអ្នកណែនាំភ្ញៀវទេសចរ បង្ហាញផ្លូវដើរនិងឧទ្ទេសនាមដំណើរកកើត នៃដុំអាចុតសិលា។ រូបថត៖ បាង៉ុក ស្វែងយល់ល្អាងភ្នំធៀនដឿង (Thien Duong) មានប្រវែង៧គីឡូម៉ែត្រ ភ្ញៀវទេសចរម្នាក់ៗនឹងបានផ្តល់ពិលផ្ទាល់ខ្លួនមួយគ្រឿង។ រូបថត៖ តឹតសើន ភ្ញៀវទេសចរភ្ញាក់ផ្អើល ដោយសារសម្រស់ស្រស់ស្អាត នៃល្អាងភ្នំធៀនដឿង (Thien Duong)។ រូបថត៖ តឹតសើន ដើរកាន់តែជ្រៅ ចូលទៅខាងក្នុងល្អាងភ្នំ អាចុតសិលាកាន់តែមានរូបរាងសម្បូរបែបនិងពិសេស។ រូបថត៖ តឹតសើន ក្នុងដំណើរទេសចរណ៍ល្អាងធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រទាំងពីរ ត្រូវទាមទារទាំងកាយសម្បទា និងស្មារតីនៃអ្នកចូលរួម។ រូបថត៖ តឹតសើន ជួនកាលភ្ញៀវទេសចរនឹងជួបប្រទះឃើញផ្ទាំងថ្មអាចុតសិលាធំៗ ដូចនៅវិមានសួគ៌។ រូបថត៖ តឹតសើន ប្រព័ន្ធអាចុតសិលាយក្សនៃល្អាងភ្នំធៀនដឿង (Thien Duong) នឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ប្លែកៗមួយ ដូចជាកំពុងបានធ្វើដំណើរចូលពិភពប្លែកដោយឡែកមួយ។ រូបថត៖ តឹតសើន ក្នុងល្អាងភ្នំ ភ្ញៀវទេសចរនឹងជួបប្រទះឃើញជ្រោះតូចហូរស្រិចៗ។ រូបថត៖ ត្រឹនថាញយ៉ាង ចរន្តជ្រោះតូចនឹងអូរទឹកហូរក្នុងល្អាង។ រូបថត៖ តឹតសើន ដុំអាចុតសិលាធំដូចជាផ្នោរខ្សាច់នៅលើវាលខ្សាច់។ រូបថត៖ តឹតសើន ដុំអាចុតសិលាធំដេកទទឹងផ្លូវ។ រូបថត៖ ថាញយ៉ាង ភ្ញៀវទេសចរភ្ញាក់ផ្អើល ចំពោះសម្រស់ស្រស់ស្អាតនិងពិសេស នៃអាចុតសិលានៅទីនេះ។ រូបថត៖ តឹតសើន តំបន់ “អណ្តូងមេឃា” ទីកន្លែងតែមួយគត់ ដែលមានពន្លឺពីខាងក្រៅជ្រៀតចូលមកខាងក្នុងកំណាត់ផ្លូវ៧គីឡូម៉ែត្រនេះ ហើយនេះជាចំណុចចុងក្រោយនៃដំណើរទេសចរណ៍នេះ។ រូបថត៖ បាង៉ុក ធ្វើដំណើរក្នុងល្អាងភ្នំមានសីតុណ្ហភាពត្រឹមតែ១៨អង្សាសេ ដូចនេះមានពេលយើងខ្ញុំមានអារម្មណ៍រងា ពិព្រោះតំណក់ទឹកនៅពីលើក្បាល ស្រក់ធ្លាក់ចុះលើខ្លួន។ ជាមួយនឹងពន្លឺពិល ទាំងសងខាងល្អាងភ្នំ យើងខ្ញុំមិនត្រឹមតែជួបប្រទះអាចុតសិលា អាចស្រមៃឃើញដូចជា ពីរ៉ាមីត ស្រែកាំជណ្តើរ ឬផ្ទាំងសំពត់ មើលទៅឃើញផ្លេកៗ ដូចជាកម្រាលព្រំថ្មដេកក្រោមបាទជើង។ រួចយើងខ្ញុំជ្រែកឆ្លងកាត់ជញ្ជាំងតូច តោងជញ្ជាំងថ្ម ដើម្បីឈានចុះកំណាត់ផ្លូវយ៉ាងរអិល ឆ្ពោះទៅកាន់ជ្រោះតូចក្នុងល្អាងភ្នំ។ បានដឹង ភ្ញៀវទេសចរតែងជ្រើសការធ្វើដំណើរទេសចរណ៍ល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ នារដូវប្រាំង ពិព្រោះនៅរដូវវស្សា ភ្ញៀវទេសចរអាចធ្វើដំណើរបានត្រឹមតែ៤គីឡូវម៉ែត្រ ត្រូវបង្ខំចិត្តវិលត្រឡប់មកវិញ ដោយសារទឹកពីខាងលើ ហូរចាកចូលមក ជន់លិចដល់ដំបូលល្អាង។ យើងខ្ញុំត្រូវទុកដាក់របស់របរចូលថង់ មូលជើងខោខ្ពស់ ដើម្បីលុយទឹកឆ្លងជ្រោះ មានកំណាត់ផ្លូវទឹកលិចដល់ក ម្លោះហើយ យើងខ្ញុំត្រូវទទូរប្រដាប់ប្រដារនៅពីលើក្បាល ដើម្បីធ្វើដំណើរឆ្លងទៅ។ រួចហើយ ធ្វើដំណើរឆ្លងកាត់ជ្រោះមានប្រវែង១០០ម៉ែត្រនេះ ចំពោះមុខយើងគឺ ដំបូលកោងដែលមានកម្ពស់ខ្ពស់បំផុតនៃល្អាងភ្នំ គិតពីបាត់ល្អាងឡើងទៅ។ នៅទីនេះ យើងខ្ញុំមានអារម្មណ៍ ទទួលបានជំនោរខ្យល់ត្រជាក់លំហូរចូលមក ដែលតាមសម្តីអ្នកណែនាំភ្ញៀវទេសចរ គឺជិតនឹងដល់ចំណុចចុងក្រោយនៃល្អាងភ្នំ ។ ក្រោយពីឆ្លងកាត់កំណាត់ផ្លូវដើរតូចចង្អៀត យើងខ្ញុំហាក់ដូចជាត្រូវវង្វេងផ្លូវក្នុងតំបន់អាថ៌កំបាំងមួយ ដែលធ្លាប់តែឃើញនៅឈុតរឿងស៊ុនអ៊ូខូង។ ចុងក្រោយ យើងខ្ញុំក៏ធ្វើដំណើរមកដល់ចំណុចចុងក្រោយ នៃដំណើរទេសចរណ៍ ដែលបានហៅថាអណ្តូងមេឃា។ ពេលនេះ ពន្លឺរស្មីថ្ងៃរសៀលចែងចាំងចុះតាមរយៈអណ្តូងមេឃា ធ្វើឱ្យទេសភាពក្នុងល្អាងភ្នំរិតតែ មានភាពអាថ៌កំបាំង។ យើងខ្ញុំបញ្ចប់ការដំណើរនៅពេលរសៀលជិតយប់។ ទោះបីនឿយហត់ ប៉ុន្តែចំពោះការធ្វើដំណើរផ្សងព្រេងដែលមានកំណាត់ផ្លូវ ប្រវែង៧គីឡូម៉ែត្រនេះ ធ្វើឱ្យយើងខ្ញុំមានអារម្មណ៍ធម្មជាតិតែងជិតដិត តែងបង្កប់នូវភាពអាថ៌កំបាំងយ៉ាងច្រើន។ កក្តាទេសចរណ៍បែបផ្សងព្រេងនៃដំណើរទេសចរណ៍នេះ ក៏ក្លាយជាអនុសាពិបាកនឹងបំភ្លេច ក្នុងដំណើរស្វែងយល់អំពីតំបន់ដី ដែលបានហៅថា “រាជធានីល្អាងភ្នំវៀតណាម” របស់យើងខ្ញុំ៕ អត្ថបទង៉ឹនហា រូបថត៖ តឹតសើន ថាញយ៉ាង បាង៉ុក

ល្អាងភ្នំធៀនដឿង (Thien Duong) (ចំណុះសួនឧទ្យានជាតិផុងញ៉ាគែបាង - Phong Nha Ke Bang) តាំងពីយូរជាទីកន្លែងទេសចរណ៍ជិតស្និទ្ធនឹងភ្ញៀវទេសចរ រាល់ពេលធ្វើដំណើរមកដល់ខេត្តក្វាងប៊ិញ (Quang Binh)។ ប៉ុន្តែស្ទើរទាំងអស់ ភ្ញៀវទេសចរស្គាល់ត្រឹមតែដំណើរទេសចរណ៍១គីឡូម៉ែត្រដំបូងដែលបានកសាងទៅដោយស្ពានឈើ មានដាំពន្លឺបង្ហាញផ្លូវ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា នៅខាងក្រោយមានល្អាងភ្នំវែង៧គីឡូម៉ែត្រ សម្រាប់តែភ្ញៀវទេសចរចូលស្វែងយល់អំពីភាពអាថ៌កំបាំង។ មុនពេលស្វែងយល់ យើងខ្ញុំបានស្តាប់អ្នកនាំភ្ញៀវទេសចរណែនាំបរិយាយអំពីព័ត៌មានសារវន្តនៃការធ្វើដំណើរ ហើយមនុស្សគ្រប់គ្នានឹងបានផ្តល់ពិលតូចដាក់ជាប់ក្បាលមួយគ្រឿង រួមនឹងស្បែកជើងព័ទ្ធកែងមួយសម្រាប់។ បន្ទាប់ពីបញ្ចប់កំណាត់ផ្លូវដាក់ឱ្យធ្វើអាជីវកម្មទេសចរណ៍១គីឡូម៉ែត្រ យើងខ្ញុំចាប់ផ្តើមធ្វើដំណើរចុះទៅខាងក្រោម ត្រូវចុចពិលពីលើក្បាល ដើម្បីមានពន្លឺគ្រប់គ្រាន់សម្រាប់សំឡឹងមើលផ្លូវដើរ ដើម្បីស្វែងយល់អំពីល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ ក្នុងដំណើរទេសចរណ៍ទាំងពីរ។ កំណាត់ផ្លូវប្រហែល៥០០ម៉ែត្រដំបូង តាមរយៈពន្លឺអន់នៃភ្លើងពិល យើងខ្ញុំឃើញចំហាយទឹកក្នុងល្អាងភ្នំ ហុយហោះឡើងធ្វើឱ្យបរិយាកាសកាន់តែមានភាពអាថ៌កំបាំង។ នៅក្រោមបាទជើង យើងអាចឃើញដុំថ្ម មានរូបសណ្ឋានផ្សេងៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ កាន់តែធ្វើដំណើរចូលទៅជ្រៅក្នុងស្អាងភ្នំ យើងខ្ញុំចាប់ផ្តើមជួបប្រទះអាចុតសិលា តាមការបរិយាយនៃអ្នកណែនាំភ្ញៀវទេសចរ ហៅអាចុតសិលារាងបំពង់ រាងមែង រាងស្បៃ ដែលមានពណ៌ខ្មៅ លឿង និងសជាដើម។ល។ ចៃដន្យ យើងខ្ញុំជួបក្រុមភ្ញៀវទេសចរ កំពុងធ្វើដំណើរពីក្នុងល្អាងចេញទៅក្រៅ ពួកគាត់រីករាយនិយាយសួររកយើងខ្ញុំថា៖ “មិត្តទាំងអស់បន្តធ្វើដំណើរ ទៅខាងក្នុងនឹងមានប្រការទាក់ទាញចិត្តច្រើនណាស់”។ ហាក់ដូចជាមានកម្លាំងជាង ក្រុមបន្តធ្វើដំណើរជ្រៀតជ្រែក តាមផ្លូវចង្អៀតរហូតដល់ត្រូវដើរមួយចំហៀងខ្លួនទើបទៅបាន ជូនកាលមានកំណាត់ផ្លូវយើងខ្ញុំត្រូវឱនក្បាលចុះទើបអាចដើរឆ្លងរួច។ មកជាមួយនឹងដំណើរទេសចរណ៍ ភ្ញៀវទេសចរនឹងបានអ្នកណែនាំភ្ញៀវទេសចរ បង្ហាញផ្លូវដើរនិងឧទ្ទេសនាមដំណើរកកើត នៃដុំអាចុតសិលា។ រូបថត៖ បាង៉ុក ស្វែងយល់ល្អាងភ្នំធៀនដឿង (Thien Duong) មានប្រវែង៧គីឡូម៉ែត្រ ភ្ញៀវទេសចរម្នាក់ៗនឹងបានផ្តល់ពិលផ្ទាល់ខ្លួនមួយគ្រឿង។ រូបថត៖ តឹតសើន ភ្ញៀវទេសចរភ្ញាក់ផ្អើល ដោយសារសម្រស់ស្រស់ស្អាត នៃល្អាងភ្នំធៀនដឿង (Thien Duong)។ រូបថត៖ តឹតសើន ដើរកាន់តែជ្រៅ ចូលទៅខាងក្នុងល្អាងភ្នំ អាចុតសិលាកាន់តែមានរូបរាងសម្បូរបែបនិងពិសេស។ រូបថត៖ តឹតសើន ក្នុងដំណើរទេសចរណ៍ល្អាងធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រទាំងពីរ ត្រូវទាមទារទាំងកាយសម្បទា និងស្មារតីនៃអ្នកចូលរួម។ រូបថត៖ តឹតសើន ជួនកាលភ្ញៀវទេសចរនឹងជួបប្រទះឃើញផ្ទាំងថ្មអាចុតសិលាធំៗ ដូចនៅវិមានសួគ៌។ រូបថត៖ តឹតសើន ប្រព័ន្ធអាចុតសិលាយក្សនៃល្អាងភ្នំធៀនដឿង (Thien Duong) នឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ប្លែកៗមួយ ដូចជាកំពុងបានធ្វើដំណើរចូលពិភពប្លែកដោយឡែកមួយ។ រូបថត៖ តឹតសើន ក្នុងល្អាងភ្នំ ភ្ញៀវទេសចរនឹងជួបប្រទះឃើញជ្រោះតូចហូរស្រិចៗ។ រូបថត៖ ត្រឹនថាញយ៉ាង ចរន្តជ្រោះតូចនឹងអូរទឹកហូរក្នុងល្អាង។ រូបថត៖ តឹតសើន ដុំអាចុតសិលាធំដូចជាផ្នោរខ្សាច់នៅលើវាលខ្សាច់។ រូបថត៖ តឹតសើន ដុំអាចុតសិលាធំដេកទទឹងផ្លូវ។ រូបថត៖ ថាញយ៉ាង ភ្ញៀវទេសចរភ្ញាក់ផ្អើល ចំពោះសម្រស់ស្រស់ស្អាតនិងពិសេស នៃអាចុតសិលានៅទីនេះ។ រូបថត៖ តឹតសើន តំបន់ “អណ្តូងមេឃា” ទីកន្លែងតែមួយគត់ ដែលមានពន្លឺពីខាងក្រៅជ្រៀតចូលមកខាងក្នុងកំណាត់ផ្លូវ៧គីឡូម៉ែត្រនេះ ហើយនេះជាចំណុចចុងក្រោយនៃដំណើរទេសចរណ៍នេះ។ រូបថត៖ បាង៉ុក ធ្វើដំណើរក្នុងល្អាងភ្នំមានសីតុណ្ហភាពត្រឹមតែ១៨អង្សាសេ ដូចនេះមានពេលយើងខ្ញុំមានអារម្មណ៍រងា ពិព្រោះតំណក់ទឹកនៅពីលើក្បាល ស្រក់ធ្លាក់ចុះលើខ្លួន។ ជាមួយនឹងពន្លឺពិល ទាំងសងខាងល្អាងភ្នំ យើងខ្ញុំមិនត្រឹមតែជួបប្រទះអាចុតសិលា អាចស្រមៃឃើញដូចជា ពីរ៉ាមីត ស្រែកាំជណ្តើរ ឬផ្ទាំងសំពត់ មើលទៅឃើញផ្លេកៗ ដូចជាកម្រាលព្រំថ្មដេកក្រោមបាទជើង។ រួចយើងខ្ញុំជ្រែកឆ្លងកាត់ជញ្ជាំងតូច តោងជញ្ជាំងថ្ម ដើម្បីឈានចុះកំណាត់ផ្លូវយ៉ាងរអិល ឆ្ពោះទៅកាន់ជ្រោះតូចក្នុងល្អាងភ្នំ។ បានដឹង ភ្ញៀវទេសចរតែងជ្រើសការធ្វើដំណើរទេសចរណ៍ល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ នារដូវប្រាំង ពិព្រោះនៅរដូវវស្សា ភ្ញៀវទេសចរអាចធ្វើដំណើរបានត្រឹមតែ៤គីឡូវម៉ែត្រ ត្រូវបង្ខំចិត្តវិលត្រឡប់មកវិញ ដោយសារទឹកពីខាងលើ ហូរចាកចូលមក ជន់លិចដល់ដំបូលល្អាង។ យើងខ្ញុំត្រូវទុកដាក់របស់របរចូលថង់ មូលជើងខោខ្ពស់ ដើម្បីលុយទឹកឆ្លងជ្រោះ មានកំណាត់ផ្លូវទឹកលិចដល់ក ម្លោះហើយ យើងខ្ញុំត្រូវទទូរប្រដាប់ប្រដារនៅពីលើក្បាល ដើម្បីធ្វើដំណើរឆ្លងទៅ។ រួចហើយ ធ្វើដំណើរឆ្លងកាត់ជ្រោះមានប្រវែង១០០ម៉ែត្រនេះ ចំពោះមុខយើងគឺ ដំបូលកោងដែលមានកម្ពស់ខ្ពស់បំផុតនៃល្អាងភ្នំ គិតពីបាត់ល្អាងឡើងទៅ។ នៅទីនេះ យើងខ្ញុំមានអារម្មណ៍ ទទួលបានជំនោរខ្យល់ត្រជាក់លំហូរចូលមក ដែលតាមសម្តីអ្នកណែនាំភ្ញៀវទេសចរ គឺជិតនឹងដល់ចំណុចចុងក្រោយនៃល្អាងភ្នំ ។ ក្រោយពីឆ្លងកាត់កំណាត់ផ្លូវដើរតូចចង្អៀត យើងខ្ញុំហាក់ដូចជាត្រូវវង្វេងផ្លូវក្នុងតំបន់អាថ៌កំបាំងមួយ ដែលធ្លាប់តែឃើញនៅឈុតរឿងស៊ុនអ៊ូខូង។ ចុងក្រោយ យើងខ្ញុំក៏ធ្វើដំណើរមកដល់ចំណុចចុងក្រោយ នៃដំណើរទេសចរណ៍ ដែលបានហៅថាអណ្តូងមេឃា។ ពេលនេះ ពន្លឺរស្មីថ្ងៃរសៀលចែងចាំងចុះតាមរយៈអណ្តូងមេឃា ធ្វើឱ្យទេសភាពក្នុងល្អាងភ្នំរិតតែ មានភាពអាថ៌កំបាំង។ យើងខ្ញុំបញ្ចប់ការដំណើរនៅពេលរសៀលជិតយប់។ ទោះបីនឿយហត់ ប៉ុន្តែចំពោះការធ្វើដំណើរផ្សងព្រេងដែលមានកំណាត់ផ្លូវ ប្រវែង៧គីឡូម៉ែត្រនេះ ធ្វើឱ្យយើងខ្ញុំមានអារម្មណ៍ធម្មជាតិតែងជិតដិត តែងបង្កប់នូវភាពអាថ៌កំបាំងយ៉ាងច្រើន។ កក្តាទេសចរណ៍បែបផ្សងព្រេងនៃដំណើរទេសចរណ៍នេះ ក៏ក្លាយជាអនុសាពិបាកនឹងបំភ្លេច ក្នុងដំណើរស្វែងយល់អំពីតំបន់ដី ដែលបានហៅថា “រាជធានីល្អាងភ្នំវៀតណាម” របស់យើងខ្ញុំ៕ អត្ថបទង៉ឹនហា រូបថត៖ តឹតសើន ថាញយ៉ាង បាង៉ុក