ព័ត៌មាន

ទេសចរណ៍ Dien Bien កត់ត្រាសញ្ញាវិជ្ជមាន

នៅសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu ចំនួនភ្ញៀវដែលមកទស្សនាក្នុងរយៈពេល៩ថ្ងៃនៃបុណ្យតេតប្រពៃណីឆ្នាំ២០២២ បានកើនឡើងខ្លាំង ដោយមានចំនួនភ្ញៀវជាង៩៥០០នាក់

ក្រោយពីរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ក្នុងរយៈពេលដ៏វែងមក វិស័យទេសចរណ៍នៅខេត្ត Dien Bien បានកត់ត្រាសញ្ញាវិជ្ជមានជាច្រើន។ ចាប់ពីដើមឆ្នាំ២០២២មក ខេត្ត Dien Bien បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន២៤ពាន់នាក់ ភាគច្រើនគឺភ្ញៀវក្នុងស្រុក; ប្រាក់ចំណូលសរុបពីប្រតិបត្តិការទេសចរណ៍ត្រូវបានប៉ាន់ស្មាន ថា សម្រេចបានចំនួន៣៥,៨ពាន់លានដុង (ប្រមាណ ១,៥លានដុល្លាអាមេរិក)។

នៅសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu ចំនួនភ្ញៀវដែលមកទស្សនាក្នុងរយៈពេល៩ថ្ងៃនៃបុណ្យតេតប្រពៃណីឆ្នាំ២០២២បានកើនឡើងខ្លាំង ដោយមានចំនួនភ្ញៀវជាង ៩៥០០ នាក់។

ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍តាមគម្លងប្រក្រតីភាពថ្មី មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dien Bien បានកសាងផែនការរៀបចំកម្មវិធីកីឡានិងទេសចរណ៍។ ក្នុងនោះ ចំណុចលេចធ្លោគឺពិធីបុណ្យផ្កាជើងគោ និងការប្រកួតបរវកញ្ញាផ្កាជើងគោឆ្នាំ២០២២ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពាក់កណ្ដាលខែមីនាខាងមុខ៕


top