ព័ត៌មាន

ទួរគីបញ្ចប់​យុទ្ធនាការជួយសង្គ្រោះនៅ​ក្នុង​​ខេត្តភាគច្រើន

នាថ្ងៃទី ១៩ ខែកុម្ភៈ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយទួរគីបានប្រកាសពីការបញ្ចប់ការងារជួយសង្គ្រោះនៅក្នុងខេត្តទាំងអស់ លើកលែងតែខេត្តចំនួន ២ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារគ្រោះរញ្ជួយដីនាថ្ងៃទី ៦ កុម្ភៈគឺខេត្ត Kahramamaas និងខេត្ត Hatay ។
រូបថត៖ TTXVN

រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៨រិចទ័រ នៅភាគខាងត្បូងប្រទេសទួរគី និងភាគពាយព្យប្រទេសស៊ីរីបានកើនឡើងដល់ជាង ៤៦.០០០ នាក់។ ជនរងគ្រោះដែលបាត់បង់ជីវិតនៅទួរគីមានចំនួនជិត ៤០.៧០០នាក់ ហើយតួលេខនេះត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើង ខណៈពេលដែលខូនដូប្រហែល ៣៤៥.០០០ ប្លុក នៅទួរគីរងការបំផ្លិចបំផ្លាញ គេហដ្ឋានចំនួន ១០៥.០០០ខ្នងរងការបែកបាក់ឬខូចខាតយ៉ាងដំណាំនិងមនុស្សជាច្រើននៅតែបាត់ខ្លួន៕


top