ព័ត៌មាន

ទូរទស្សន៍ថៃចំនួន ៨ នឹងផ្សាយផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម ៣១

យោងតាមកាសែត Bangkok Post ប៉ុស្តិ៍ទូរទស្សន៍ថៃរហូតដល់ទៅ៨ប៉ុស្តិ៍ នឹង ធ្វើការផ្សាយផ្ទាល់គ្រប់ព្រឹត្តិការណ៍ទាំងអស់ក្នុងមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) ក្នុងនោះផ្តោតទៅលើកីឡាសំខាន់ៗ ដូចជាបាល់ទាត់ អត្តពលកម្ម ហែលទឹក...

នៅព្រឹត្តិការណ៍ស៊ីហ្គេម ៣១  ដែលនឹងប្រព្រឹត្តទៅនៅវៀតណាមនាពេល ខាងមុខនេះ កីឡាបាល់ទាត់នឹងប្រកួតតាំងពីថ្ងៃទី ៦ ឧសភា មុនពេលពិធីបើកនៅថ្ងៃទី ១២ ឧសភា ដូច្នេះការប្រកួតរបស់ក្រុម U.២៣ ថៃ ទទួលបានការយកចិត្តទុកដាក់យ៉ាង ខ្លាំង ហើយប៉ុស្តិ៍ទូរទស្សន៍នានារបស់ប្រទេសនេះបានបញ្ជាក់ថា រាល់ការប្រកួតទាំង អស់នឹងត្រូវបានផ្សាយផ្ទាល់។

 

តំណាងក្រុមហ៊ុន TV Pool ដែលគ្រប់គ្រងប៉ុស្តិ៍ទូរទស្សន៍ធំៗនៅថៃ លោក Visanti Srasrida បានឲ្យដឹងថា៖ រាល់ការប្រកួតរបស់ក្រុម U២៣ ថៃ នឹងត្រូវបាន ផ្សាយផ្ទាល់ជូនទស្សនិកជនក្នុងស្រុក។ ក្រៅពីកីឡាបាល់ទាត់ កីឡាដែលប្រជាជនថៃ ពេញនិយម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ក៏ត្រូវបានផ្សាយផ្ទាល់ផងដែរ ដូចជា អត្តពលកម្ម ហែលទឹក វាយសី កាយសម្ព័ន្ធ វាយកូនបាល់ តេក្វាន់ដូ និងបាល់ទះ ជាដើម៕

top