ដើម្បីធានាបាននូវលំនៅឋានមានសុវត្ថិភាពសម្រាប់គ្រួសារដែលរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ជាពិសេសគឺនៅក្នុងតំបន់ជនបទ និងតំបន់ភ្នំ ដែលតែងតែរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ...
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) អញ្ជើញចុះសួរសុខទុក្ខជនរួមជាតិ នៅគម្រោងកសាងភូមិ នូ (Nu) ឃុំ ភូកខាញ (Phuc Khanh) ស្រុក បាវអៀន (Bao Yen)។ រូបថត៖ យឿងយ៉ាង -VNA
នាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់បក្ស ការចូលរួមយ៉ាងប្តូរប្តេជ្ញនៃប្រព័ន្ធនយោបាយទាំងមូល ការចូលរួមយ៉ាងសកម្ម និងការឯកភាពរបស់ប្រជាជន អាជីវកម្ម ព្រមទាំងការជួយគាំទ្រពីមិត្តអន្តរជាតិ វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដូចការវាយតម្លៃរបស់អតីតអគ្គលេខាបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong)៖ “ដោយសុភាពទាំងអស់ យើងនៅតែអាចនិយាយថា ប្រទេសរបស់យើងគ្មានពេលណាដែលមិនមានសមិទ្ធផល និងសក្តានុពល ទីតាំង និងកិត្យានុភាពអន្តរជាតិ ដូចសព្វថ្ងៃនេះ"។
ចាប់ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០២៣ ផ្ទះមហសាមគ្គីជាង ១,៧លានខ្នង ត្រូវបានសាងសង់ និងជួសជុលសម្រាប់ប្រជាជនក្រីក្រ និងប្រជាជនក្នុងស្ថានភាពលំបាក។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការពិនិត្យឡើងវិញ ចំនួនសរុបនៃក្រុមគ្រួសារក្រីក្រ និងជិតក្រីក្រមានផ្ទះលំនៅ ដែលមិនទាន់ធានា "រឹងទាំង ៣" (គ្រឹះរឹង ស៊ុម - ជញ្ជាំងរឹង ដំបូលរឹង) តាមនិន្នាការខ្វះនូវគុណភាពគឺជាង ៣១៥.០០០ គ្រួសារ។
ទឹកជំនន់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានបំផ្លាញផ្ទះចំនួន ៣៧ ក្នុងចំណោមផ្ទះចំនួន ១៦៧ ខ្នង នៃភូមិ នូ (Nu) (ឃុំ ភូកខាញ (Phuc Khanh) ស្រុក បាវអៀន (Bao Yen) ខេត្ត ឡាវកាយ (Lao Cai))។ នៅក្នុងរូបថត៖ កងទ័ពកំពុងបស្វែងរកជនរងគ្រោះនៅភូមិ នូ (Nu) នៅថ្ងៃទី ៨ នៃទឹកជំនន់។ រូបថត៖ ហ័ងហៀវ -VNA
ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម នៅខេត្តបាកកាន (Bac Kan) ត្រូវការជំនួយ ដើម្បី សាងសង់។ ខេត្ត បាកកាន (Bac Kan) ត្រូវការឧបត្ថម្ភថវិកាប្រហែល ១០០ ពាន់លានដុង ដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ក្នុងឆ្នាំ២០២៥។ រូបថត៖ VNA
ចាប់តាំងពីខែមេសា ឆ្នាំ២០២៤ ដោយការអនុវត្តគោលនយោបាយសំខាន់ៗ របស់បក្ស នាយករដ្ឋមន្ត្រីបានបំផុសចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលរួមដៃគ្នា លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម" នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥។ អង្គភាពពាក់ព័ន្ធទាំងអស់ បុគ្គលម្នាក់ៗ និងអង្គភាពនីមួយៗ ដោយផ្អែកលើមុខងារ ភារកិច្ចរបស់ខ្លួន បញ្ចេញអស់ពីសមត្ថភាព តួនាទី ម្ចាស់ការ ច្នៃប្រឌិត ដើម្បីរួមដៃគ្នារួមចំណែកកម្លាំងបង្កើតចលនាទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម» លោកនាយករដ្ឋមន្ត្រីបានអំពាវនាវ។
កម្មាភិបាល យុទ្ធជននគរបាលខេត្ត បាកយ៉ាង(Bac Giang)រួមចំណែកកម្លែងដល់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម។ រូបថត៖ យ៉ាញឡាម-VNAទន្ទឹមនឹងការជួយគាំទ្រពីរដ្ឋ អង្គការសង្គម ធុអាជីវកម្ម... ជនក្រីក្រត្រូវខិតខំប្រឹងប្រែង សហគមន៍មូលដ្ឋានជំនួយ ដោយស្មារតី "អ្នកណាមានអ្វី ជំនួយនោះ" "អ្នកណាមានកម្លាំង ជំនួយកម្លាំង អ្នកណាមានទ្រព្យសម្បត្តិ ជំនួយទ្រព្យសម្បត្តិ អ្នកណាមានច្រើន ជំនួយច្រើន អ្នកណាមានតិច ជំនួយតិច” “ជួយគ្នាទៅវិញទៅមក" “អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ" មិនរង់ចាំ ឬមិនពឹងផ្អែកលើអ្នកដទៃ; ទាំងអស់គ្នាត្រូវតែម្ចាស់ការ និងខិតខំដោយសកម្ម។
យោងតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានមូលដ្ឋានចំនួន ៥៨ បានបង្កើតគណៈកម្មការដឹកនាំថ្នាក់ខេត្ត ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ មូលដ្ឋានចំនួនប្រាំផ្សេងទៀត ដូចជា រដ្ឋធានី ហាណូយ (Ha Noi) ខេត្ត ហាយផុង (Hai Phong) ខេត្ត ក្វាងនិញ (Quang Ninh) ខេត្ត វិញភុក (Vinh Phuc) និងខេត្តបារៀ- វូងតាវ (Ba Ria - Vung Tau) មិនបានបង្កើតគណៈកម្មការនេះឡើងទេ ដោយសារគ្មានផ្ទះបណ្ដោះអាសន្ន ឬផ្ទះទ្រុឌទ្រោមឡើយ។ នៅទូទាំងប្រទេស បានគាំទ្រការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ១០០.០០០ ខ្នង។
តំបន់តាំងទីលំនៅថ្មី ភូមិ នូ (Nu) ខេត្ត ឡាវកាយ (Lao Cai) កំពុងកសាង។ រូបថត៖ ហុងនិញ -VNA
អគ្គិសនីខេត្ត ឡាវកាយ (Lao Cai) ដំឡើងបណ្តាញអគ្គិសនីជាតិ ទៅកាន់តំបន់តាំងទីលំនៅថ្មី ភូមិ នូ (Nu) ។ នៅក្នុងរូបថត៖ ពិនិត្យឧបករណ៍អគ្គិសនី មុនពេលផ្គត់ផ្គង់អគ្គីសនី ។ រូបថត៖ ហុងនីញ -VNA
ក្នុងនោះ មានផ្ទះជិត ៦ម៉ឺនខ្នង ត្រូវបានសម្ពោធ និងចាប់ផ្តើមសាងសងផ្ទះថ្មីជាង ៤ម៉ឺនខ្នង។ យោងតាមរបាយការណ៍របស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន តាមរយៈកម្មវិធីចលនា រហូតមកដល់ពេលនេះ មូលនិធិមជ្ឈិម “ដើម្បីជនក្រីក្រ” ទទួលបានថវិកាប្រមាណ ៨០ ពាន់លាន ដុង ដើម្បីគាំទ្រការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ ក្នុងនោះ ក្រសួងការពារប្រទេសបានសាងសង់ផ្ទះមិត្តរួមកងជួរ និងផ្ទះមហាសាមគ្កីជាង ១៥០០០ខ្នង។ ក្រៅពីនេះ នាយទាហាន និងទាហានកងទ័ពទាំងមូល មិនខ្លាចគ្រោះថ្នាក់ និងការលំបាក ចូលរួមជួយសង្គ្រោះ និងយកអាសាប្រជាជនក្នុងគ្រោះធម្មជាតិ និងទឹកជំនន់។
ដើម្បីអនុវត្តកម្មវិធីនេះដោយជោគជ័យក្នុងឆ្នាំ ២០២៥ យើងត្រូវបញ្ចប់ការសាងសង់ផ្ទះប្រហែល ២០០.០០០ខ្នង។ នាយករដ្ឋមន្ត្រី ស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាន វាយតម្លៃនូឋវស្ថានភាពបច្ចុប្បន្ននៃការអនុវត្តកម្មវិធី ទទួលស្គាល់ដោយស្មោះត្រង់ចំពោះហេតុផលនៃការអនុវត្តមិនល្អ...; ស្នើភារកិច្ច និងដំណោះស្រាយស្នូល របកគំហើញដោយខ្លាំងក្លា តាមស្មារតី ៥ យ៉ាង៖ «មនុស្សច្បាស់លាស់ ការងារច្បាស់លាស់ ទទួលខុសត្រូវច្បាស់លាស់ ពេលវេលាច្បាស់លាស់ លទ្ធផលច្បាស់លាស់»។
កុមារភូមិ នូ (Nu) (ឃុំ ភូកខាញ (Phuc Khanh) ស្រុក បាវអៀន (Bao Yen) ខេត្ត ឡាវកាយ (Lao Cai) លេងសប្បាយរីករាយ នៅតំបន់តាំងទីលំនៅថ្មី។ រូបថត៖ ហុងនីញ- VNA
ឆ្នាំ២០២៥ មានអត្ថន័យសំខាន់ពិសេស ជាឆ្នាំនៃការពន្លឿន និងរបកគំហើញឆ្ពោះទៅកានគោលដៅ អនុវត្តដោយជោគជ័យនូវផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងដំណាក់កាល ៥ ឆ្នាំ ពីឆ្នាំ២០២១- ឆ្នាំ២០២៥ ។ ទន្ទឹមនឹងនោះ ក៏ជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេស ដូចជា ខួបលើកទី ៩៥ នៃទិវាបង្កើតបក្ស ខួបលើកទី ៨០ នៃទិវាបង្កើតប្រទេសវៀតណាម ខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូងបង្រួបបង្រួមប្រទេសជាតិ ខួបលើកទី ១៣៥ នៃខួបកំណើតរបស់លោកប្រធានហូជីមិញ និងការប្រឡងប្រណាំង បង្កើតសមិទ្ធិផល ដើម្បីអបអរសាទរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ហើយឆ្ពោះទៅកាន់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤។ នាយករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ជាមួយនឹងការរួមដៃ រួមសុខរួមទុក្ខ ការខិតខំប្រឹងប្រែង និងការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍អាជីវកម្ម ប្រជាជន ចលនាប្រឡងប្រណាំងរួមដៃគ្នា ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ឬផ្ទះទ្រុឌទ្រោម បានពង្រីកយ៉ាងទូលំទូលាយក្នុងសង្គម និងសហគមន៍ ហើយនឹងទទួលបានជោគជ័យ សម្រេចបានលទ្ធផលជាក់ស្តែង ដើម្បីជីវភាពរស់នៅដោយសុខដុំរមនាសុភមង្គលរបស់ប្រជាជន ដើម្បីការអភិវឌ្ឍខ្លាំងក្លា និងសម្បូររុងរឿងរបស់ប្រទេស៕
អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង