ព័ត៌មាន

ទុយនេស៊ីរាំងស្កាត់ផែនការភេរវកម្មនៅព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានី


 កងកម្លាំងពិសេសទុយនេស៊ីបំពេញភារកិច្ចនៅព្រលានយន្តហោះ Tunis Carthage កាលពីថ្ងៃទី២១ មិនា (រូបថត៖AFP/TTXVN)

ក្រសួង​មហាផ្ទៃទុយនេស៊ីនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៧ ឲ្យដឹងថា កងកម្លាំង សន្តិសុខ​ប្រទេសនេះ​បាន​រាំង​ស្កាត់​​ផែន​ការភេរ​វកម្មតម្រង់ ទៅលើ​កម្លាំង​ប៉ូលីស​ការពារ​​ព្រលានយ​ន្តហោះអន្តរជាតិ Tunis Carthage នៅ​រដ្ឋធានី​ Tunis។មេគំនិត នៃផែនការនេះគឺជនទុយ​នេស៊ីមាន សញ្ជាតិអាល្លឺម៉ង់មួយរូប។ មុខសញ្ញានេះ ទទួល​ស្គាល់​​ថា​ គាត់ត្រូវបានទាញយកដោយអង្គការរដ្ឋ​អ៊ីស្លាម (IS) ហើយមាន ចងគំនុំ ចំពោះកងក​ម្លាំងសន្តិសុខ ព្រម​ទាំង​ឲ្យ​ដឹង​ថា គាត់មានចេតនាធ្វើការ បាញ់រះ​ក្នុងព្រលាន​យន្តហោះ​នៅពេលប្លន់​បានអាវុធ​របស់​ប៉ូលីស​៕​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top