 ទិដ្ឋភាពនៃការដ្ឋានរុករុកនៅអណ្តូងមាស
  ទិដ្ឋភាពនៃការដ្ឋានរុករុកនៅអណ្តូងមាស  
  នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សារព័ត៌មាន Zimbabwe បានផ្សាយថាមានកម្មកររ៉ែត្រូវបានជាប់គាំង និងមានលទ្ធភាពច្រើនត្រូវបាត់បង់ជីវិតបន្ទាប់ពី ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឲ្យអណ្តូងមាស ដែលរុករកខុសច្បាប់មួយត្រូវទឹកលិច។
  
 ស្ថានីយ៍ទូរទស្សន៍ជាតិ ZBC  បានឲ្យដឹងថា មានកម្មកររ៉ែត្រូវបានជាប់គាំងនៅក្រោមដី ខណៈពេលដែលកាសែត Herald បានផ្សាយថាយ៉ាងហោចណាស់មានកម្មកររ៉ែចំនួន ២៣ នាក់ បានបាត់ខ្លួន។ នាយប់ថ្ងៃទី១២ ខែកុម្ភៈ កម្មកររ៉ែធ្វើការរុករកមាសខុសច្បាប់ទាំងនេះ បានចូលក្នុងអណ្តូងមាសនៅតំបន់ Battlefields ដែលមានចម្ងាយឆ្ងាយពីទីក្រុង Harare ១៧៥ គីឡូម៉ែត្រប៉ែកខាងលិច្ច ក៏ប៉ុន្តែភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឲ្យទំនប់បែកបាក់នៅជិតទីនោះ ព្រមទាំងបណ្តាលឲ្យទឹកលិចនៅតំបន់នេះទាំងស្រុង។ ប៉ូលីសបានឲ្យដឹងថាក្រុមជួយសង្គ្រោះរួមជាមួយម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុដើម្បី      សង្គ្រោះជាបន្ទាន់ផងដែរ៕
  
 តាម VOV5 - វិទ្យុសំឡេងវៀតណាម