ព័ត៌មាន

ទីលានលេងកំសាន្តថ្មីសម្រាប់និស្សិតវៀតណាមនៅអូស្ត្រាលី

UAVS នឹងខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យកម្មវិធីនេះក្លាយទៅជាព្រឹត្តិការណ៍ជាប្រចាំឆ្នាំ ដើម្បីបរៀបចំជំនួបសំ​ណេះសំណាល និងតភ្ជាប់រវាងនិស្សិតវៀតណាមប្រចាំនៅអូស្ត្រាលី។

សហគមន៍និស្សិតវៀតណាមប្រចាំនៅអូស្ត្រាលី

ដោយគោលបំណងបង្កើតទីលានលេងកំសាន្តថ្មី ដើម្បីតភ្ជាប់សហគមន៍និស្សិតវៀតណាមប្រចាំនៅអូស្ត្រាលីនោះ នាយប់ថ្ងៃទី ២៩ មិថុនាសមាគមនិស្សិតវៀតណាមប្រចាំនៅរដ្ឋ New South Wales  (UAVS ) បានរៀបចំមហាស្រពតូរន្ត្រី "Gala Night -  The Intro" ដែលពោរពេញទៅដោយលក្ខណៈយុវវ័យវៀតណាម នៅប្រទេសអូស្ត្រាលី។
កម្មវិធីនេះមានឈុតសម្ដែងចំនួន ១២ របស់និស្សិតវៀតណាមនៅមហាវិទ្យាល័យចំនួន ៦ និងសាលាវិទ្យាល័យជួមុខនៅអូស្ត្រាលី។

ថ្លែងមតិមុននឹងប្រព្រឹត្តិទៅកម្មវិធីនេះ លោក Nguyen Phuc Binh ប្រធាន UAVS បានឲ្យដឹងថា៖ UAVS នឹងខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យកម្មវិធីនេះក្លាយទៅជាព្រឹត្តិការណ៍ជាប្រចាំឆ្នាំ ដើម្បីបរៀបចំជំនួបសំណេះសំណាល និងតភ្ជាប់រវាងនិស្សិតវៀតណាមប្រចាំនៅអូស្ត្រាលី ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top