ព័ត៌មាន

ទីផ្សារវៀតណាមមានសារៈសំខាន់ខ្លាំងសម្រាប់សម្ព័ន្ធក្រុមហ៊ុន Ericsson

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Borje Ekholm ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Ericsson (ស៊ុយអែត) ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Borje Ekholm ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Ericsson។ (រូបថត៖ VNA)

នៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Ericsson ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម កសាងមជ្ឈ មណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម; ជំរុញការផ្ទេរបច្ចេកវិទ្យា; ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជំរុញបញ្ញាសិប្បនិម្មិត កុំព្យូទ័រលើពពក IoT ការសាងសង់ មជ្ឈមណ្ឌលទិន្នន័យ; សហការនិងជួយឧបត្ថម្ភការអភិវឌ្ឍបច្ចេកវិទ្យា 5G និង 6G អភិវឌ្ឍន៍អ៊ិនធឺណិតផ្កាយរណប ជំនួសឲ្យអ៊ីនធឺណិតខ្សែកាបអុបទិក; បណ្តុះបណ្តាល ធនធានមនុស្ស; ចែករំលែកបទពិសោធន៍ ពិគ្រោះយោបល់គោលនយោបាយ; ជួយ គាំទ្រសម្ព័ន្ធក្រុមហ៊ុន និងដៃគូវៀតណាម ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុនអាចនាំឲ្យវៀតណាមក្លាយជា មូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគ និងជាកន្លែងពិសោធន៍គំនិតថ្មីៗ តាមនោះសហប្រតិបត្តិការ និងប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំជាមួយសម្ព័ន្ធ ក្រុមហ៊ុនធំៗផ្សេងទៀត។

រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Ericsson បានអះអាងថា ទីផ្សារវៀតណាម មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ Ericsson; អះអាងបន្តកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។ ប្រធានសម្ព័ន្ធក្រុមហ៊ុន Ericsson ក៏បានសង្កត់ធ្ងន់ថា សម្ព័ន្ធក្រុមហ៊ុនចង់ជ្រើសរើសវៀតណាម ដោយសារបានឃើញការប្តេជ្ញាចិត្តរបស់រដ្ឋា ភិបាលវៀតណាមចំពោះឌីជីថលភាវូបនីយកម្ម ហើយសហគ្រាសវៀតណាមមាន សេចក្តីប្រាថ្នា និងវិស្វករវៀតណាមមានសក្តានុពលខ្លាំង។ លោក Borje Ekholm បាន និយាយថា លោកនឹងពិភាក្សាយ៉ាងជាក់លាក់ជាមួយដៃគូអំពីឱកាសសហប្រតិបត្តិការ នាពេលខាងមុខ៕


top