តំបន់ គិញបាក់ (Kinh Bac) (ឥឡូវនេះគឺខេត្តបាក់និញ (Bac Ninh)) នៅតែរក្សាបាននូវ "អាសយដ្ឋានក្រហម" ជាច្រើននៃបដិវត្តន៍វៀតណាម។
មិនត្រឹមតែល្បីល្បាញដោយចម្រៀងប្រជាប្រិយ ក្វាន់ហុ (Quan ho) ភូមិសិប្បកម្មប្រពៃណី និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបប៉ុណ្ណោះ តំបន់ គិញបាក់ (Kinh Bac) (ឥឡូវនេះគឺខេត្តបាក់និញ (Bac Ninh)) នៅតែរក្សាបាននូវ "អាសយដ្ឋានក្រហម" ជាច្រើននៃបដិវត្តន៍វៀតណាម។ ដោយកសាងឡើងលើមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនោះ បច្ចុប្បន្នតំបន់នេះ កំពុងមានមុខមាត់ថ្មី ជាទីប្រពៃណីក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។
ពង្រឹង និងពង្រីកប្រពៃណីបដិវត្តន៍
កន្លែងឈប់សម្រាកដំបូងបង្អស់របស់យើង គឺសង្កាត់ភូខេ (Phu Khe) ដែលជាស្រុកកំណើតរបស់លោក អតីតអគ្គលេខាបក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu) ជាអ្នកដឹកនាំគំរូម្នាក់នៃបដិវត្តន៍វៀតណាម។ ក្នុងបរិយាកាសដ់៏សុខសាន្ត នៃតំបន់ជនបទ គិញបាក់ (Kinh Bac) មណ្ឌលអនុស្សាវរីយ៍លោកអតីតអគ្គលេខាបក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu) ត្រូវបានសាងសង់លើផ្ទៃដីជិត ៥០០០ ម៉ែត្រការ៉េ ជាកម្មសិទ្ធិរបស់គ្រួសារគាត់។ រូបភាពផ្ទះដំបូលប្រក់ស្លឹក ជួរដើមម្លូ ចម្ការឫស្សី និងវត្ថុអនុស្សាវរីយ៍សាមញ្ញៗ នាំភ្ញៀវទេសចរត្រឡប់ទៅសម័យកាលពោរពេញដោយបម្រែបម្រួលនៃប្រវត្តិសាស្ត្រជាតិ។
មុខមាត់បច្ចុប្បន្នរបស់សង្កាត់ភូខេ (Phu Khe) ដែលជាស្រុកកំណើតរបស់លោកអតតីអគ្គលេខាបក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu)។ រូបថត៖ ខាញ់ឡុង / VNP
មណ្ឌលអនុស្សាវរីយ៍លោកអតីតអគ្គលេខាបក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu) គឺជាអាសយដ្ឋានក្រហមមួយ
សម្រាប់ប្រជាជនសិក្សាអំពីប្រពៃណីបដិវត្តន៍នៅសង្កាត់ភូខេ (Phu Khe)។ រូបថត៖ ខាញ់ឡុង / VNP
ឈរនៅពីមុខមណ្ឌលអនុស្សាវរីយ៍នេះ លោកស្រី ដាម ធីទឺ (Dam Thi Tu) (អាយុ ៧៣ឆ្នាំ) ប្រជាជនសង្កាត់ ភូខេ (Phu Khe) បានចែករំលែកដោយរំភើបថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនសង្កាត់ ភូខេ (Phu Khe) តែងយកចិត្តទុកដាក់ ចំពោះការអប់រំប្រពៃណីបដិវត្តន៍ ប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងស្រុក។ សកម្មភាព ធ្វើបទបង្ហាញតាមប្រធានបទ ការជួបសំណេះសំណាលជាមួយសាក្សីប្រវត្តិសាស្ត្រ ឬទៅសួរសុខទុក្ខគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ បានជួយយុវជនជំនាន់ក្រោយយល់កាន់តែច្បាស់អំពី មាតុភូមិ និងមានមោទនភាពជាងអំពីប្រពៃណីរបស់ខ្លួន»។
យោងតាមលោកស្រី ង្វៀន ធីង៉ា (Nguyen Thi Nga) អនុប្រធានការិយាល័យគណៈកម្មការបក្សសង្កាត់ភូខេ (Phu Khe) ក្តីមោទនៈចំពោះស្រុកកំណើតរបស់លោកអតីតអគ្គលេខាបក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu) បានក្លាយជាកម្លាំងចលករ សម្រាប់តំបន់អភិវឌ្ឍដោយឥតឈប់ឈរ។ រួមជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិត អាជ្ញាធរតែងតែផ្តោតលើការរក្សាតម្លៃវប្បធម៌ និងអប់រំប្រពៃណីបដិវត្តន៍ ជូនយុវជនជំនាន់ក្រោយ។
ការងាររដ្ឋបាលសាធារណៈនៅក្នុងសង្កាត់ ភូខេ (Phu Khe) ត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា
ដែលបង្កើតភាពងាយស្រួល សម្រាប់ប្រជាជន
នៅពេលបំពេញនីតិវិធីរដ្ឋបាល។ រូបថត៖ ខាញ់ឡុង /VNP
ចាកចេញពីសង្កាត់ ភូខេ (Phu Khe) យើងបានទៅទស្សនាប្រាសាទ និងវត្តអារាមដុងគី (Dong Ky) ទីដែលធ្លាប់ជាមូលដ្ឋានសកម្មភាពសម្ងាត់របស់ថ្នាក់ដឹកនាំបដិវត្តន៍ជាច្រើនរូប មុនពេលតស៊ូដណ្តើមឯករាជ្យ។ លោក យឿង វ៉ាន់គឺ (Duong Van Cu) ប្រធានគណៈកម្មការគ្រប់គ្រងតំបន់កេរដំណែលប្រវត្តិសាស្ត្រ បាននិយាយថា “មូលដ្ឋានមិនត្រឹមតែអភិរក្សកេរដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះ ថែមទាំងមានគោលបំណងសាងសង់ផ្លូវទេសចរណ៍ តំណភ្ជាប់បណ្ដា “អាសយដ្ឋានក្រហម” ជួយភ្ញៀវទេសចរ យល់កាន់តែច្បាស់អំពី ប្រវត្តិសាស្ត្របដិវត្តន៍ជាប់ទាក់ទងនឹងវប្បធម៌នៃតំបន់ គិញបាក់ (Kinh Bac)”។
មិនឆ្ងាយពីនោះប៉ុន្មាន គឺសាលាឃុំឌិញបាង (Dinh Bang) ដែលជាសំណង់ស្ថាបត្យកម្មឈើដ៏គំរូមួយ របស់ប្រទេសវៀតណាម។ ឆ្លងកាត់ជិតបីសតវត្ស និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន សាលាឃុំនេះនៅតែរក្សាបានភាពបុរាណរបស់ខ្លួន ហើយមានកិត្តយសបានទទួលស្វាគមន៍លោកប្រធានហូជីមិញបួនលើក។ សព្វថ្ងៃនេះ ទីនេះមិនត្រឹមតែជាក្តីមោទនភាព របស់ប្រជាជនខេត្តបាក់និញ (Bac Ninh) ប៉ុណ្ណោះ ប៉ុន្តែក៏ជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិផងដែរ។
ប្រជាជនទស្សនាផ្ទះអនុស្សាវរីយ៍របស់អតីតអគ្គលេខាបក្ស ទ្រឿងជិញ (Truong Chinh) ។ រូបថត៖
ខាញ់ឡុង /VNP
ផ្ទះអនុស្សាវរីយ៍របស់អតីតអគ្គលេខាបក្ស ទ្រឿងជិញ (Truong Chinh) បានស្ថិតក្នុងតំបន់កេរដំណែលប្រវត្តិសាស្ត្រវត្ត
ដុងគី (Dong Ky) (សង្កាត់ ដុងង្វៀន (Dong
Nguyen))។ រូបថត៖ ខាញ់ឡុង /VNP
មិនឆ្ងាយពីនោះប៉ុន្មាន គឺសាលាឃុំឌិញបាង (Dinh Bang) ដែលជាសំណង់ស្ថាបត្យកម្មឈើដ៏គំរូមួយ របស់ប្រទេសវៀតណាម។ ឆ្លងកាត់ជិតបីសតវត្ស និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន សាលាឃុំនេះនៅតែរក្សាបានភាពបុរាណរបស់ខ្លួន ហើយមានកិត្តយសបានទទួលស្វាគមន៍លោកប្រធានហូជីមិញបួនលើក។ សព្វថ្ងៃនេះ ទីនេះមិនត្រឹមតែជាក្តីមោទនភាព របស់ប្រជាជនខេត្តបាក់និញ (Bac Ninh) ប៉ុណ្ណោះ ប៉ុន្តែក៏ជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិផងដែរ។
កិច្ចការអប់រំអំពីប្រពៃណីស្នេហាជាតិ ត្រូវបាន អនុវត្ត ជាប្រចាំ នៅបណ្តាសាលារៀន ស្ថិតក្នុងនៅតំបន់គិញបាក់ (Kinh Bac) ដែលរួមចំណែកលើកកម្ពស់ក្តីមោទនភាពជាតិ ដល់យុវជនជំនាន់ក្រោយ។
រូបថត៖ ខាញ់ឡុង /VNP
កសាងមុខមាត់ថ្មីនៅតំបន់ជនបទ គិញបាក់ (Kinh Bac)
ប្រសិនបើប្រវត្តិសាស្ត្របានបង្កើតជម្រៅនៃតំបន់ គិញបាក់ (Kinh Bac) ចង្វាក់ជីវិតសព្វថ្ងៃនេះ បង្ហាញពីកម្លាំងនៃជីវភាពថ្មីរបស់តំបន់នេះដែរ។ បន្ទាប់ពីការរួមបញ្ចូលអង្គភាពរដ្ឋបាល សង្កាត់ ភូខេ (Phu Khe) កំពុងបង្កើតរូបរាងថ្មីជាបណ្តើរៗ នៃតំបន់ទីក្រុងទំនើប។ ខ្សែផ្លូវបើកធំទូលាយ តំបន់ប្រជាជនស្រស់ស្អាត និងសេវាកម្មសាធារណៈកាន់តែងាយស្រួល រួមចំណែកកែលម្អគុណភាពជីវភាពរស់នៅ ជូនប្រជាជនក្នុងតំបន់។ ការអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងនីតិវិធីរដ្ឋបាលក៏ជួយអាជ្ញាធរ បម្រើប្រជាជនកាន់តែមានប្រសិទ្ធភាពជាង។
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនូវការនាំចេញគ្រឿងសង្ហរឹម គ្រឿងឈើ សិប្បករនៅក្នុងតំបន់ គិញបាក់ (Kinh Bac) បានបង្កើនជំនាញរបស់ពួកគេជាបន្តបន្ទាប់។ រូបថត៖
ខាញ់ឡុង /VNP
នៅក្នុងសង្កាត់ ដុងង្វៀន (Dong Nguyen) សិប្បកម្មធ្វើគ្រឿងសង្ហរឹមពីឈើ ដុងគី (Dong Ky) នៅតែជាក្តីមោទនៈក្នុងស្រុក។ នៅក្នុងរោងជាងផលិត សំឡេងគ្រឿងចក្រទំនើប គួបផ្សំជាមួយនឹងដៃជំនាញរបស់សិប្បករមានបទពិសោធន៍ ដែលបង្កើតផលិតផលដ៏ប្រណិតតាមបែបប្រពៃណី និងបំពេញតម្រូវការរបស់ទីផ្សារអន្តរជាតិ។
លោក ជឺ វ៉ាន់ហឿង (Chu Van Huong) នាយកសហគ្រាសផលិតគ្រឿងសង្ហរឹម ហឿងម៉ាយ (Huong Mai) បានមានប្រសាសន៍ថា៖ “បណ្ដារោងជាងផលិត កំពុងវិនិយោគយ៉ាងក្លាហានលើបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព ក៏នៅតែរក្សាបានបច្ចេកទេសសិប្បកម្មបង្កើតតម្លៃពិសេសនៃ គ្រឿងសង្ហរឹម ដុងគី (Dong Ky)”។
ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច បណ្តាមូលដ្ឋាននៅតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិរក្សកេរដំណែល។ ចម្រៀងប្រជាប្រិយ ក្វាន់ហុ (Quan ho) នៅតែបន្លឺឡើង ក្នុងពិធីបុណ្យនានា និងក្នុងបណ្តាក្លិប ខណៈពេលដែលសិល្បៈល្ខោន បានបន្តរក្សា ដូចជាផ្នែកមួយនៃជីវភាពវប្បធម៌របស់សហគមន៍។
មុខមាត់ថ្មី នាបច្ចុប្បន្ននេះរបស់សង្កាត់ ដុងង្វៀន (Dong Nguyen)។ រូបថត៖ ខាញ់ឡុង /VNP
តំបន់បុរីថ្មីៗច្រើន ត្រូវបានសាងសង់នៅក្នុងសង្កាត់ ដុងង្វៀន (Dong Nguyen) ដែលរួមចំណែកផ្លាស់ប្តូរមុខមាត់ក្រុងក្នុងតំបន់។ រូបថត៖ ខាញ់ឡុង /VNP
លោក ត្រឹន ទ្រុងសើន (Tran Trung Son) លេខាសាខាបក្ស និងជាប្រធានភូមិផ្លូវ ដាហុយ ( Da Hoi) (សង្កាត់ ភូខេ (Phu Khe)) បានឱ្យដឹងថា៖ «មូលដ្ឋានតែងតែបង្កលក្ខណៈងាយស្រួល ដើម្បីសកម្មភាពវប្បធម៌ប្រពៃណី បានបន្តរក្សាជាប្រចាំ ជួយជំនាន់យុវជនកាន់តែស្រឡាញ់ និងផ្សារភ្ជាប់ជាមួយកេរដំណែលរបស់មាតុភូមិ»។
ក្លឹបល្ខោនប្រពៃណី ដែលមានអាយុកាលយូរអង្វែងនៅ ភូខេ (Phu Khe) នៅតែបន្តត្រូវបានអភិរក្ស និងអភិវឌ្ឍ ដោយរៀបចំការសម្តែងក្នុង ពិធីបុណ្យនានាក្នុងសង្កាត់ និងទទួលបានការអញ្ជើញឱ្យទៅសម្តែង នៅកន្លែងផ្សេងទៀត។
រូបថត៖ ខាញ់ឡុង /VNP
រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជនក៏លើកកម្ពស់ វប្បធម៌ប្រពៃណី ដោយបើកដំណើរទេសចរណ៍ និងស្វាគមន៍
ភ្ញៀវទេសចរមកស្វែងយល់នូវចម្រៀងប្រជាប្រិយក្វានហុ (Quan ho)។ រូបថត៖ ខាញ់ឡុង /VNP
ធ្វើដំណើរឆ្លងកាត់តំបន់ជនបទបដិវត្តន៍ នៃភូមិសាស្ត្រ គិញបាក់ (Kinh Bac) នាពេលបច្ចុប្បន្ននេះ អ្វីដែលងាយមើលឃើញបំផុត មិនត្រឹមតែជាផ្លូវថ្នល់ថ្មីៗ ឬទីប្រជុំជនស្កឹមស្កៃប៉ុណ្ណោះ ថែមទាំងជាវិធី ដែលប្រជាជនរក្សាទុកអនុស្សាវរីយ៍ប្រវត្តិសាស្ត្រក្នុងចង្វាក់ជីវិតទំនើបផង។
កេរដំណែលប្រវត្តិសាស្ត្រ នៅក្នុងតំបន់ គីញបាក់ (Kinh Bac )
បានក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។
ភ្ញៀវទេសចរបរទេសមកទស្សនាកេរដំណែល ប្រវត្តិសាស្ត្រ
នៅក្នុងតំបន់គិញបាក់។ រូបថត៖ ខាញ់ឡុង /VNP
ចាប់ពីមណ្ឌលអនុស្សាវរីយ៍ កេរដំណែលបដិវត្តន៍ រហូតដល់ភូមិសិប្បកម្ម ចម្រៀងប្រជាប្រិយ ក្វាន់ហុ (Quan ho) និងបណ្ដាគំរូអភិវឌ្ឍន៍ថ្មីៗ ប្រពៃណីនៅតែបន្តផ្តល់កម្លាំងចិត្តយ៉ាងស្ងៀមស្ងាត់ សម្រាប់ដំណើរការឆ្ពោះទៅអនាគតនៃតំបន់ពោពេញទៅដោយអត្តសញ្ញាណនេះ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង / VNP