ព័ត៌មាន

ទីក្រុងហូជីមិញ៖ អង្គភាពនិងបុគ្គលប្រមាណ៧០០០រួមវិភាគទានទៅក្នុង ការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

 គិត​ដល់រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២០ មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៃទី​ក្រុង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន៦,៥ លានដុល្លាអាមេរិកពីអង្គភាពនិងបុគ្គលជិត៧០០០ ដែលគាំទ្រការប្រយុទ្ធ ប្រឆាំង​ជំងឺ​ឆ្លង​ ​Covid-19 
 
យោង​តាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូជីមិញបានឲ្យដឹងថា គិតដល់រសៀលថ្ងៃទី៤ ឧសភា​ មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៃទីក្រុងទទួលបានទឹកប្រាក់ចំនួន៦,៥ លាន​ដុល្លា​អាមេរិក​ពីអង្គភាពនិងបុគ្គលជិត៧០០០ ដែលគាំទ្រការប្រយុទ្ធ ប្រឆាំងជំងឺឆ្លង Covid-19 និងទឹកប្រាក់ប្រមាណ១លាន​ដុល្លាអាមេរិកដែល គាំទ្រជនរួមជាតិដែលរងផល​ប៉ះពាល់ដោយ​សារគ្រោះ​រាំង​ស្ងួត​និង​គ្រោះជ្រាប​ចូល​នៃ​ទឹក​ប្រៃ។​
 
ចលនា​ប្រជាជនទីក្រុងហូជីមិញចូលរួមគាំទ្រការងារប្រយុទ្ធប្រឆាំង ជំងឺឆ្លង Covid-19 និងជួយ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ដែល​រងផលប៉ះពាល់ដោយ សារគ្រោះរាំងស្ងួតនិងគ្រោះជ្រាបចូលនៃទឹកប្រៃ បំផុសឡើងដោយគណៈ កម្មាធិការ​រណ​សិរ្សមាតុភូមិ វៀតណាមទីក្រុងហូជីមិញកាលពីថ្ងៃទី៣០ មីនា កន្លងទៅ ទទួលបានការ​ចូល​រួម​យ៉ាង​សកម្ម​របស់​បណ្ដាស្ថាប័ន អង្គភាព សហគ្រាស អង្គការសង្គម អង្គការសាសនានិងប្រជាជនទីក្រុងយ៉ាងច្រើន កុះករ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top