ព័ត៌មាន

ទីក្រុងហូជីមិញលើកតម្កើងអ្នកបរិច្ឆាកឈាមជាគំរូ


បណ្ដាបុគ្គលជាគំរូទទួលបានប័ណ្ណសរសើរ (រូបថត៖ TTXVN)
 

ឆ្នាំនេះ បុគ្គលជាគំរូចំនួន១៥នាក់ត្រូវបានគណៈកម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ​ ប្រគល់ជូន​ប័ណ្ណសរសើរ ដោយ​មាន​ការរួមចំណែកលេចធ្លោក្នុង​ការងារបរិច្ឆាកឈាមមនុស្សធម៌។

​ក្នុង​ឱកាសអបអរសាទរទិវាអ្នកបរិច្ឆាកឈាមអន្តរជាតិ (ថ្ងៃទី១៤ មិថុនា) នាព្រឹកថ្ងៃទី៧ មិថុនា សមាគមន៍​កាកបាទ​ក្រហម​ទីក្រុងហូជីមិញ​ បានរៀបចំកម្មវិធីលើកតម្កើងអ្នកបរិច្ឆាក​ឈាម​មនុស្សធម៌ជាគំរូ ក្នុង​បំណង​លើកទឹក​ចិត្ត​ស្មារតីរបស់អ្នកដែលមានចូលរួមបរិច្ឆាកឈាមសង្គ្រោះមនុស្សជាច្រើនលើក។ ឆ្នាំនេះ បុគ្គលជាគំរូ​ចំនួន​១៥​នាក់ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញប្រគល់ជូនប័ណ្ណសរសើរ ដោយមាន​ការរួម​ចំណែក​លេចធ្លោក្នុ​ង​ការងារបរិច្ឆាកឈាមមនុស្សធ​ម៌។ នេះជាបុគ្គលដែលបានបរិច្ឆា​កឈាមពី៥០លើកឡើង​ទៅ ព្រមទាំ​ងបានអំពាវនាវ ចលនា​ក្រុមគ្រួសារ​និង​ញាតិសន្ដាន​ឲ្យចូលរួម​បរិច្ឆាក​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top