ព័ត៌មាន

ទីក្រុងហូជីមិញរៀបចំពិធីជប់លៀងអបអរសាទរទិវាបុណ្យជាតិថ្ងៃទី២ខែកញ្ញា

នាយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសរំលឹកខួបរយៈពេល៧៣ឆ្នាំនៃទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨) គណៈ កម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំពិធីជប់លៀងអបអរសាទរទិវាបុណ្យ​ជាតិ។

ទិដ្ឋភាពនៃពិធីជប់លៀង (រូបថត៖ TTXVN)

អញ្ជើញចូលរួមពិធីជប់លៀងមានវត្តមានរបស់ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទី​ក្រុង​ហូជីមិញរួមជាមួយអគ្គកុងស៊ុល តំណាងស្ថាប័នកុងស៊ុល ស្ថាប័នសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អង្គការអន្តរជាតិ សមាគមន៍សហគ្រាសបរទេសនិងអង្គការក្រៅរដ្ឋាភិបាលនានា នៅទីក្រុងហូជីមិញផងដែរ។

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានថ្លែងអំណរគុណចំពោះមិត្តភក្តិអន្តរជាតិដែលបានរួមវិភាគទានយ៉ាងជាក់ស្ដែងសម្រាប់ការអភិវឌ្ឍនៃទីក្រុងនាពេលកន្លងទៅ។ លោករូបនេះមានគោលបំណងថា បណ្ដាស្ថាប័នកុងស៊ុល អង្គការសហគ្រាសអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនៅទីក្រុងហូជីមិញបន្តរួមដំណើរជួយឧបត្ថម្ភ និងសហការយ៉ាងជិតស្និទជាមួយទីក្រុងក្នុងការកសាងនិងអភិវឌ្ឍទីក្រុងហូជីមិញឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top