ព័ត៌មាន

ទីក្រុងហូជីមិញរៀបចំកម្មវិធីសម្ដែងល្ខោនរំលឹកខួបលើកទី ២៣២ ទិវា​ជ័យជំនះ Dong Da

កម្មវិធីនេះ មាន ៤ ផ្នែក ដោយបានវិភាគ និងកោតសរសើរឬទ្ធានុភាពដ៏ថ្លៃថ្លាររបស់វីរៈបុរសជាតិ Quang Trung – Nguyen Hue។

កម្មវិធីសម្ដែងល្ខោនរំលឹកខួបលើកទី ២៣២ ទិវាជ័យជំនះ Dong Da (រូបថតៈ nld.com.vn)


នាយប់ថ្ងៃទី ១៦ ខែកុម្ភៈ (ថ្ងៃទី ៥ នៃបុណ្យតេត ឆ្នាំឆ្លូវ ត្រីស័ក ២០២១) នៅសួនឧទ្យាន Tao Dan ទីក្រុងហូជីមិញបានប្រព្រឹត្តិទៅកម្មវិធីសម្ដែងល្ខោន រំលឹកខួបលើកទី ២៣២ ទិវាជ័យជំនះ Dong Da ប្រវត្តិសាស្ត្រ (១៧៨៩-២០២១) ដោយប្រធានបទ   “និទាឃរដូវមកដល់នៅប្រទេសវៀតណាម”។ កម្មវិធីនេះ មាន ៤ ផ្នែក ដោយបានវិភាគ និងកោតសរសើរឬទ្ធានុភាពដ៏ថ្លៃថ្លាររបស់វីរៈបុរសជាតិ Quang Trung – Nguyen Hue។ តាមរយៈឈុតសម្ដែងសិល្បៈនីមួយ កម្មវិធីបានបង្ហាញនូវយុទ្ធជ័យដ៏ត្រចះត្រចង់របស់ដូនតា និងសមិទ្ធិផលរបស់ប្រទេសជាតិនាបច្ចុប្បន្ននេះ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ជាពិសេសគឺលទ្ធផលពីដំណើរការខិតខំប្រឹងប្រែង ដោយឥតឈប់ឈរនិងការអភិវឌ្ឍលើគ្រប់វិស័យរបស់ទីក្រុងហូជីមិញ ដើម្បីរួមជាមួយប្រទេសជាតិទាំងមូលឈានចូលយុគសម័យថ្មី៖ យុគសម័យអភិវឌ្ឍន៍និងសមាហរណកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top