ព័ត៌មាន

ទីក្រុងហូជីមិញរួមជាមួយសហគ្រាសជប៉ុនអភិវឌ្ឍន៍នគរ


 ទិដ្ឋភាពក្នុងជំនួបនេះ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​ហូជីមិញ​បានទទួលជួបលោក Keiji Kimura ប្រធានសមាគមន៍បណ្ដាសហគ្រាសជប៉ុនអភិវឌ្ឍន៍អេកូឡូស៊ីនគរនៅឯបរទេស (J-CODE) ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។ ក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា កម្មវិធីសហប្រតិបតិ្តការរវាងទីក្រុងនិងជប៉ុនក្នុងវិស័យអភិវឌ្ឍន៍​នគរ​ដោះស្រាយការលំបាកសាកល្បងនៃដំណើរការអភិវឌ្ឍន៍នគរទំនើបនោះនឹងរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំ​នង​ប្រពៃណីដ៏ល្អប្រសើររវាងវៀតណាមនិងជប៉ុន។

រីឯខ្លួនវិញ ប្រធាន J-CODE លោក Keiji Kimura មានគោលបំណងចង់សហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញ ក្នុងការចែករំលែកបទពិសោធន៍ ដំណោះស្រាយ បច្ចេកវិទ្យាជឿនលឿន ដើម្បីកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជានគរទំនើប ដែលអភិវឌ្ឍន៍ដោយចីរភាពនិងស្និទ្ធស្នាលជាមួយបរិស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top