នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ សហព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញនិងអង្គការពាក់ព័ន្ធមួយចំនួនទៀតបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ - ថៃ - កម្ពុជា - មីយ៉ាន់ម៉ា អញ្ជើញចូលរួមក្នុងពិធីនេះមានអគ្គកុងស៊ុលកម្ពុជា- ឡាវ- ថៃប្រចាំនៅទីក្រុងហូជីមិញ។

អ្នកតំណាងទាំងឡាយចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី (រូបថត៖ vov.vn)
លោក Huynh Minh Thien ប្រធានសហព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានអោយដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ - ថៃ - កម្ពុជា - មីយ៉ាន់ម៉ាត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសវៀតណាមជាមួយប្រទេសឡាវ ថៃ កម្ពុជា និងមីយ៉ាន់ម៉ា។ ប្រទេសទាំង៥នេះបានជួយគ្នារទៅវិញទៅមក ក៏ដូចជាមានការខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ ASEAN មួយប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ