ផ្លូវផ្កា Nguyen Hue បុណ្យចូលឆ្នាំ ច សំរឹទ្ធស័ក ២០១៨ ក្រោមប្រធានបទ “មហិច្ឆតាឈានឡើង” បានបើកនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។

គំរូសត្វឆ្កែនៅផ្លូវផ្កា Nguyen Hue ឆ្នាំនេះ
ផ្លូវផ្កា Nguyen Hue ឆ្នាំនេះមានប្រវែងសរុប ៧២០ ម៉ែត្រ ដែលត្រូវបានតុបតែងយ៉ាងល្អប្រណិត ដោយផ្កាចម្រុះពណ៌។ ផ្លូវផ្កាត្រូវបានបែងចែកជា៣ ផ្នែក ដោយប្រធានបទខុសគ្នារួមមាន៖ និទាឃរដូវនៅទីក្រុង ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ និងឈានទៅអនាគត។ លោកស្រី Huynh Minh Ngoc Thao ភ្ញៀវទេសចរមួយរូបមកពីខេត្ត Binh Duong បានចែករំលែកថា៖
“ផ្លូវផ្កាតាំងពីមុនមក គឺជាលក្ខណៈវប្បធម៌មួយរបស់ទីក្រុងហូជីមិញ មិនត្រឹមតែចំពោះប្រជាពលរដ្ឋនៅទីនេះប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជននៅតំបន់ជុំវិញទៀតផង។ ឆ្នាំណាក៏មានចំណុចដោយឡែករបស់ឆ្នាំនោះដែរ ដូចឆ្នាំនេះ មានគំរូសត្វឆ្កែស្អាតៗណាស់ ដែលនាំមកនូវសំណាងល្អក្នុងឆ្នាំថ្មី”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម