ព័ត៌មាន

ទីក្រុងហូជីមិញបើក​សកម្មភាព​ផលិតកម្ម​និងអាជីវកម្ម​ជាច្រើនឡើងវិញ

បណ្ដា“ តំបន់បៃតង” (តំបន់គ្មានករណីឆ្លងជំងឺកូវីដ ១៩ ) របស់ទីក្រុងហូជីមិញបានបើកសកម្មភាពផលិតកម្មនិងអាជីវកម្មមួយចំនួនឡើងវិញ ដោយមានការឃ្លាំមើលយ៉ាងជិតស្និទ្ធរបស់ស្ថាប័នមានសមត្ថកិច្ច សំដៅធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ប្រជាជននៅទីក្រុងហូជីមិញបើកសកម្មភាពផលិតកម្មនិងអាជីវកម្មជាច្រើនឡើងវិញ


នាបច្ចុប្បន្ននេះ ទីក្រុងThu Duc ចំណុះទីក្រុងហូជីមិញ មាន“ តំបន់បៃតង” មួយចំនួន ដោយស្ថិតក្នុងការគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មូលដ្ឋានធ្វើអាជីវកម្មមួយចំនួនបានបើកសកម្មភាពឡើងវិញ។ លោក Hoang Tung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Thu Duc បានឲ្យដឹងថា៖ “ត្រូវតែធានាតាមការដឹកនាំរបស់ទីក្រុងហូជីមិញ គឺមានសុវត្ថិភាពទើបធ្វើផលិតកម្ម ហើយធ្វើផលិតកម្មត្រូវមានសុវត្ថិភាព។ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ ដែលមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ យើងត្រូវផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាចម្បងផងដែរ”។

សូមបញ្ជាក់ដែរថា ទីក្រុងហូជីមិញបានស្ដារផលិតកម្មអាជីវកម្មឡើងវិញជំហានៗ ដើម្បីធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top