ព័ត៌មាន

ទីក្រុងហូជីមិញបានផ្លាស់ប្តូរប្រព័ន្ធបំពេញបែបបទនិងបង់ពន្ធអេឡិចត្រូនិចចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ


 ទីក្រុងហូជីមិញបានផ្លាស់ប្តូរប្រព័ន្ធបំពេញបែបបទនិងបង់ពន្ធអេឡិចត្រូនិចចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ (រូបថត៖ vov.vn)
 

ដើម្បី​ពន្លឿនការកែទម្រង់បែបបទរដ្ឋបាល និងបង្កលក្ខណៈងាយស្រួលដល់អ្នកបង់ពន្ធ ចាប់ពីថ្ងៃទី ១០ ខែ​កុម្ភៈ​ នាយកដ្ឋានពន្ធទីក្រុងហូជីមិញនឹងអនុវត្តប្រព័ន្ធសេវាកម្មពន្ធអេឡិចត្រូនិច - eTax។
 
តាម​នោះ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកបង់ពន្ធនឹងអនុវត្តការបំពេញបែបបទពន្ធនិងបង់ពន្ធ និង​សង​ពន្ធ​វិញ តាមរយៈប្រព័ន្ធពន្ធអេឡិចត្រូនិច eTax ដែលជំនួសឲ្យប្រព័ន្ធកាលពីមុននោះ។ លោក Nguyen Hoa Bac ប្រធាន​ការិយាល័យផ្នែកបច្ចេកវិទ្យាព័ត៌មាននៃនាយកដ្ឋានពន្ធដារនៃទីក្រុងហូជីមិញបានឲ្យដឹងថា៖
 
«យើងខ្ញុំ​បានចងក្រងឯកសារស្តីពីការណែនាំប្រើប្រាស់ ព្រមទាំងបញ្ហាតែងតែជួបប្រទះជារឿយៗ និ​ង​ស្ថាប័ន​ជួយ​ឧបត្ថម្ភ​នានាផងដែរ។ នាយកដ្ឋានពន្ធដារបានផ្ញើខ្លឹមសារនេះទៅកាន់អ៊ីម៉ែលរបស់អ្នកបង់ពន្ធ ដោយធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មានតាម   រយៈគេហទំព័រ ហ្វានផេក ( Fanpage) ហ្វេសប៊ុក ( Facebook) របស់នាយ​កដ្ឋាន​ពន្ធ​ដារ​។ យើងខ្ញុំក៏បង្កើតវីឌីអូឃោសនា និងសេចក្តីណែនាំតាមរយៈ Youtube របស់នាយកដ្ឋានពន្ធដារ ហើយអ្នក​បង់​ពន្ធអាចតាមដានហ្វានផេកតាមរយៈ      បណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ក្នុងដំណើរការអនុវត្ត ប្រសិនបើមាន​បញ្ហាអីកើតឡើង គឺអាចទាក់ទងទៅកាន់ស្ថា​ប័នរដ្ឋបាលកិច្ចពន្ធដារតាមរយៈទូរស័ព្ទ»​៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​
 


top